CamNews

ព័ត៌មានជាតិ 

មិននឹកស្មានថា មានចំនួនភ្ញៀវទេសចរណ៍ច្រើនដល់ថ្នាក់នេះ ក្នុងថ្ងៃអង្គរសង្រ្គានសោះ

សៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រហែល ១,៨២ លាននាក់ បានចូលរួមអង្គរសង្រ្គាន នៅឯប្រាសាទអង្គរវត្តឆ្នាំ ២០១៨ ។ នេះបើយោងតាមលោក ថោង ខុន បានថ្លែង ។

លោកបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការណ៍វប្បធម៌ និងទាក់ទាញដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាត្រូវបានគេដាក់បញ្ចូលក្នុងទស្សនកិច្ចអាស៊ាន ដើម្បីអបអរសាទរខួបលើកទី ៥០ នៃអាស៊ាន កាលពីឆ្នាំមុន ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

នៅក្នុងអាសុី គឺមានព្រឹត្ដិការណ៍ទេសចរណ៍ជាង ៥០ ប្រភេទ ដែលក្នុងនោះមានចំនួនដែលជាព្រឹត្តិការណ៍សំខាន់របស់ប្រទេសកម្ពុជាគឺមានដូចជា ពិធីបុណ្យអ៊ុំទូក អង្គរសង្រ្គាន បុណ្យសមុទ្រ បុណ្យទន្លេ និងការរត់ម៉ារ៉ាតុន ។ 

អង្គរសង្រ្គានត្រូវបានគេរើសជាទីតាំងពីពិសេសក្នុងឆ្នាំនេះ តាំងពីថ្ងៃទី ១៣ មេសាដល់ថ្ងៃទី ១៦ នៅក្នុងខេត្តសៀមរាប ដែលជាកន្លែងប្រជាជនកម្ពុជាយើងបានស្គាល់យ៉ាងច្បាស់នូវប្រាសាទអង្គរវត្ត ព្រមទាំងជាទីតាំងដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជាយើង ប្រារព្ធពិធីចូលឆ្នាំខ្មែរផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា កម្មវិធីគួរឲ្យចាប់អារម្មណ៍ជាច្រើន ត្រូវបានរៀបចំឡើងក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំ ដូចជា ការសម្តែងសិល្បៈ - របាំព្រះរាជទ្រព្យ ល្ខោនខុល -ល- ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news