CamNews

តារា 

Neymar បញ្ជាក់ថា កីឡាករអាចចូលលេងជាមួយ ក្លឹបបាន វិញហើយ ក្នុងដំណើរមកកាន់ អាស៊ីលើកនេះ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេង របស់ក្លឹប Barcelona ក្រោយពីត្រូវបានគេដឹងថា​ កីឡាករមានបញ្ហារបួសជើង មិនអាចចូលរួបប្រកួតក្នុងព្រឹត្ដិការណ៍ល្ងាចនេះ ឥលូវកីឡាករបានបញ្ជាក់ឡើងវិញ​ហើយ ថា កីឡាករមានភាពធូស្បើយវិញហើយ ហើយក៏អាចចូលលេងបានដែរ ។ 

ក្លឹប Barcelona នឹងជួបគ្នាជាមួយ ជើងខ្លាំងនៅអាស៊ីគឺ ក្លឹប Guangzhou Evergrande របស់ប្រទេសចិន​នៅល្ងាចនេះ ក្នុងទឹកដីប្រទេសជប៉ុន ក្នុងព្រឹត្ដិការណ៍ Club World Cup 2015 វគ្គជម្រុះផ្ដាច់ព្រ័ត្រ ខណៈដែល​កន្លងមក មានដំណឹងថា ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ​ គឺកីឡាករ Neymar មិនបានចូលរួមប្រកួតនោះ ទេ ព្រោះតែ មានរបួសជើង។ កន្លងមក ដំណឹងបានចុះផ្សាយថា កីឡាករមានបញ្ហាជើង តាំងតែពីថ្ងៃមុន​ការប្រកួត រវាង Barcelona នឹង Leverkusen មកម្ល៉េះ មកទល់ពេល ក្រុមធ្វើដំណើរមកកាន់ទឹកដីអាស៊ី កីឡាករ​ ក៏មិនទាន់បានធូស្បើយនៅឡើយដែរ ។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ ដោយ ថ្មីៗនេះតាមរយៈសង្គម​អ៊ីស្ដ្រាហ្គាម កីឡាករបានបង្ហោះ រូបភាព នឹងពាក្យសម្ដីដោយផ្ទាល់ថា កីឡាករអាចនឹង​ចូលលេងជាមួយ​នឹង​ក្លឹបវិញបាន ហើយ ។ 



Tags: Sport News Barcelona Guangzhou Evergrande Taobao F.C. Club World Cup Neymar