CamNews

តារា 

រូបថតមួយសន្លឹករបស់ ឆាយ វីរៈយុទ្ធ និងគូដណ្តឹង ធ្វើឲ្យមហាជនពេញចិត្តស្តូក

ព័ត៌មានកំសាន្ត ៖ រូបថតមួយសន្លឹកដែលបានបង្ហោះទាំងក្នុងបណ្តាញសង្គមនិងគណនី IG របស់តារាចម្រៀងល្បីដែលកម្រនឹងមានរឿងអាស្រូវ លោក ឆាយ វីរៈយុទ្ធ និងគូដណ្តឹងបានធ្វើឲ្យមហាជនពេញចិត្តស្តូកតែម្តង ដោយសារតែលោកភ្ជាប់មកជាមួយនិងចំណងជើងផ្អែមល្អែមខ្លាំងពេក ។​

ទទ្ទឹមនឹងនេះផងដែរ ម្ចាស់បទ "សុីឈ្នួលថែសង្សារគេ" បានបង្ហោះរូបថតជាមួយនិងអនាគតប្រពន្ធ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "You smile :) I smile :)" ដែលប្រែជាភាសាខ្មែរថា "អ្នកញញឹម ខ្ញុំញញឹម" ដែលជាឃ្លាស្នេហាចាក់ចោតអារម្មណ៍របស់អ្នកគាំទ្រយ៉ាងខ្លាំង ៕



ដោយ ៖ គន្ធា

 

ប្រភព ៖ IG


Tags: Chhay virakyuth