CamNews

គ្រោះថ្នាក់ 

ខឹងប្រពន្ធបង្អាប់ថា អសមត្ថភាពផ្លូវភេទ ប្ដឹងចេញពីផ្ទះ ទៅចាប់ក្រមុំម្នាក់រំលោភបានសម្រេច

កាលពីពេលថ្មីៗនេះ បុរសម្នាក់នៅប្រទេសចិន បានចាប់រំលោភនារីម្នាក់កំពុងឈរម្នាក់ឯង
រង់ចាំរថយន្តក្រុង ដើម្បីបង្ហាញថា ខ្លួនមិនមែនអសត្ថភាពផ្លូវភេទដូចប្រពន្ធបាននិយាយ។

ប្រភពព័ត៌មានដកស្រង់ពីទំព័រ Apple Daily ឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងក្រុង
Zhangzhou ខេត្ត Fujian ប្រទេសចិន។ បុរសនេះ ប្រើកូនកាំបិទដើម្បីគំរាមនារីរងគ្រោះដែល
ត្រូវគេហៅថា លីលី អាយុ ២៨ឆ្នាំ មកពីខេត្តហ្វូណាន។

រូបភាពឯកសារ

លីលីរៀបរាប់ថា នាងមិនអាចនឹកស្មានដល់ថា ខ្លួនត្រូវគេចាប់រំលោភនៅកណ្ដាលថ្ងៃ ពេល
ដែលកំពុងរង់ចាំរថយន្តដូច្នេះសោះ។

លីលី ប្រាប់ថា ៖ “ប្រហែលម៉ោង ១៣ ខ្ញុំកំពុងឈររង់ចាំរថយន្ត ក៏ស្រាប់តែមានបុរសម្នាក់ដើរ
ឆ្លងផ្លូវតម្រង់មកកាន់ខ្ញុំ។ ភ្លាមនោះ គេក៏យកកាំបិតមកគំរាមខ្ញុំ”។ នារីរងគ្រោះនេះ បន្តថា ជន
ដៃ ដល់បាននាំនាងទៅកន្លែងមួយដែលគេបោះបង់ចោល មានចម្ងាយ២០០ម៉ែត្រពីកន្លែង
ដែលនាងឈរចាំឡាន។

លីលី បានខំរើបម្រាស ប៉ុន្តែ បុរសនេះបានចងនាងជាប់ទៅហើយ។ បន្ទាប់ពីរំលោភបាន
សម្រេច ជនដៃដល់នេះ ថែមទាំងយកកាបូបលុយរបស់នាងផងដែរ ដែលក្នុងនោះមានទូរស័ព្ទ និងលុយប្រហែលពីបីរយដុល្លារអាមេរិក។

មួយស្របក់ធំ ទើបនាងស្រាយចំណងបាន ហើយក៏រត់ទៅប្ដឹងនគរបាល។ កាលពីចុងសប្ដាហ៍
មុន នគរបាលប្រទះឃើញជនសង្ស័យបង្ហាញខ្លួននៅក្នុងហាងទូរស័ព្ទមួយនៅក្រុង Xiamen។

ជនសង្ស័យមានអាយុ ៣០ឆ្នាំនេះ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ១៨ព្រលប់ក្នុងថ្ងៃដដែល។
តាមការស៊ើបអង្កេតបឋម នគរបាលឱ្យដឹងថា ជននេះមានឈ្មោះថា ឈូ ធ្លាប់ដេកគុក៨ឆ្នាំ
ម្ដងរួចមកហើយ។ ឈូ បានចេញពីព័ន្ធនាគារកាលពីខែកក្កដា ឆ្នាំ ២០១៦ ប៉ុន្តែ បន្ទាប់ពីចេញ
ពីព័ន្ធនាគារ និងត្រលប់មកផ្ទះ ជីវភាពគ្រួសារក៏បានប្រេះឆា។

នាងជាប្រពន្ធជាញឹកញាប់ បានបង្អាប់ប្ដីថា អសមត្ថភាពផ្លូវភេទ និងទាមទារលែងលះ។ ក្នុង
ថ្ងៃកើតហេតុ ពួកគេបានឈ្លោះគ្នាតាមទូរស័ព្ទ។

នគរបាលបានកសាងសុំនុំរឿង និងបញ្ជូនឡើងទៅថ្នាក់លើដើម្បីចាត់ការតាមផ្លូវច្បាប់៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Apple Daily/Dantri


Tags: ចិន រំលោភ​ ប្លែក