CamNews

ទូរស័ព្ទ 

រូបភាពស្រស់ស្អាតដំបូងខ្លះៗរបស់ iPhone 7 និង 7 Plus

មិនបានផ្លាស់ប្ដូររចនារូបរាងក្នុងរយៈពេល ៣ឆ្នាំមកហើយ ប៉ុន្តែ គេនៅតែត្រូវនិយាយថា “iPhone
ថ្មី ពិតជាស្រស់ស្អាត”។

ក្រោយរយៈពេលនៃការរង់ចាំមួយឆ្នាំ ចុងក្រោយ iPhone 7 និង iPhone 7 Plus ក៏បានបង្ហាញខ្លួន
ជាផ្លូវការ។ ដូចទៅនឹងព័ត៌មានចចាមអារ៉ាមកន្លងមក iPhone 7 និង iPhone 7 Plus មិនមានរូបរាង
ខុសប្លែកគ្នាប៉ុន្មាន បើធៀបនឹងកំណែមុនៗ។ ប៉ុន្តែ iPhone ថ្មី នៅតែមានភាពទាក់ទាញ។

ឆ្នាំនេះ iPhone 7 និង iPhone 7 Plus មានអេក្រង់ទំហំ 4,7 inch និង 5,5 inch។ ស្មាតហ្វូនទាំងពីរ
នេះ ដំណើរការដោយ Apple A10 Fusion ។ iPhone 7 មាន RAM 2 GB ចំណែក iPhone 7 Plus
មាន RAM 3 GB។

iPhone 7 និង iPhone 7 Plus មានកាមេរ៉ាមុខ 7 MP និងកាមេរ៉ាក្រោយ 12 MP (ឬកាមេរ៉ាភ្លោះ
12 MP) និងអង្គចងចាំក្នុងតូចបំផុត ត្រឹម 32 GB។ ប៉ុន្តែ ពេលនេះ សូមមកមើលរូបថតពិតៗរបស់
iPhone 7 និង iPhone 7 Plus ដើម្បីស្វែងយល់អំពីវា។

នៅផ្នែកខាងក្រោយ ខ្សែអង់តែនអូសកាត់ខ្នងរបស់ទូរស័ព្ទ ត្រូវបានបំបាត់។

iPhone 7 នៅតែមានកាមេរ៉ារាងមូលដូចមុន និងលយមកក្រៅបន្តិច ប៉ុន្តែ សេនសឺររបស់ iPhone
7 ធំជាង បើធៀបនឹងកំណែមុន។

អ្វីដែលគួរកត់សម្គាល់គឺថា ជំនួយសម្រាប់កាមេរ៉ាក្រោយ ពេលនេះ គឺភ្លើង flash LED ចំនួន៤
(៤ពណ៌)។ មុននេះ ភ្លើង flash LED True Tone នៅលើ iPhone មាន ២ពណ៌។ iPhone 7 Plus
មានកាមេរ៉ាភ្លោះនៅខាងក្រោយ។

iPhone ថ្មីនឹងត្រូវបានដាក់លក់ក្នុងទីផ្សារធំៗមួយចំនួន ដែលចាប់ផ្ដើមពីថ្ងៃទី១៦កញ្ញា។ ប៉ុន្តែ
Apple ចាប់ផ្ដើមអនុញ្ញាតឱ្យបញ្ជាទិញជាមុន ចាប់ពីថ្ងៃទី៩កញ្ញាខាងមុខ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ theverge


Tags: iPhone 7 7 Plus