CamNews

ទូរស័ព្ទ 

Galaxy S7 edge ច្រើនពណ៌បែបនេះ គួរតែជ្រើសរើសមួយណា?

ស្មាតហ្វូនកំពូលរបស់ Samsung មានពណ៌ច្រើនប្រភេទសម្រាប់ជ្រើសរើស វាគឺជាវិធីមួយដើម្បី
ឱ្យអ្នកប្រើប្រាស់អាចបង្ហាញអំពីស្ទីលរបស់ខ្លួន។

ស្មាតហ្វូនបច្ចុប្បន្ន មិនមែនមានតែពីរពណ៌ គឺ ស និងខ្មៅនោះទេ។ ក្នុងនោះ Galaxy S7 និង S7
edge មានពណ៌ដល់ទៅ ៥ សម្រាប់ជ្រើសរើស។

Galaxy S7 edge ពណ៌ខៀវ Coral (Blue Coral ) គឺជាពណ៌ដែលទើបត្រូវបាន Samsung បន្ថែម
ទៅក្នុងស្មាតហ្វូនរបស់ខ្លួន។

កំណែពណ៌ Rose Gold នៅលើ Galaxy S7 edge គឺត្រូវបានបង្កើតឡើងសម្រាប់ស្ដ្រីភេទ។ ដោយ
រួមផ្សំជាមួយនឹងរូបរាងកោង ផលិតផលនេះមិនត្រឹមតែជាស្មាតហ្វូននោះទេ វាក៏ជាឧបករណ
ម៉ូដែលមួយផងដែរ។

ចំណែក Galaxy S7 edge ពណ៌ខ្មៅ មានលក្ខណៈជាបុរស ពិសេសនៅពេលស្មាតហ្វូននេះជាប់
សោ។

ពណ៌មាស គឺជាពណ៌ដែលពេញនិយមក្នុងប៉ុន្មានឆ្នាំមកនេះ។ ពណ៌នេះ បញ្ចេញសម្រស់បាន
ច្រើនដោយសារស៊ុមម៉ាស៊ីនធ្វើអំពីលោហធាតុ។ សម្រាប់ជនជាតិអាស៊ី នេះគឺជាពណ៌ដែលងាយ
ស្រួលប្រើ ទើបវាត្រូវបានគេជ្រើសរើសច្រើន។

Galaxy S7 edge ពណ៌ប្រាក់ បង្ហាញអំពីស្ទីលសាមញ្ញ ប៉ុន្តែ មិនឯកា។ នៅពេលរួមផ្សំជាមួយ
វ៉ែនតាពណ៌រលើប Galaxy S7 edge ពណ៌ប្រាក់ កាន់តែគួរឱ្យចាប់អារម្មណ៍៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Vnexpress


Tags: Galaxy S7 edge ពណ៌ ទូរស័ព្ទ