CamNews

តារា 

ឡើងកប់!! តារាស្រីជើងចាស់វ័យ ៥០ ឆ្នាំលេចមុខមកម្តងនេះ ក្មេងជាងមុនទៀត

ព័ត៌មានកំសាន្ត ៖ តារាសម្តែងជើងចាស់អ្នកនាង Kim Sung Ryung ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងយុវជនច្រើនលើសលប់ស្ទើរតែមិនគួរឲ្យជឿ អំពីភាពស្រស់ស្អាត និងក្មេងជាងវ័យរបស់អ្នកនាង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Koreaboo បានឲ្យដឹងថា ទោះបីជាអ្នកនាង Kim Sung Ryung មានអាយុ ៥០ឆ្នាំក៍ដោយចុះ ប៉ុន្តែអ្នកនាងនៅតែមានសម្រស់ស្រស់ស្អាត នឹងបន្តការប្រឆាំងនឹង ផលប៉ះពាល់នៃភាពចាស់របស់អ្នកនាងដដែល ។ 

បើនិយាយពីរាងកាយ រឹងមាំនិង ស្បែកមានសុខភាពសខ្ចីរបស់នាងវិញ ធ្វើឲ្យអ្នកគាំទ្រនៅប្រទេសកូរ៉េ បានសម្តែងចេញនូវ ការច្រណែន របស់ពួកគេចំពោះអ្នកនាង Kim Sung Ryung ខ្លាំងណាស់ ហើយមានមនុស្សជាច្រើនឆ្លៀតឱកាស សូមរឿងសម្ងាត់ពីអ្នកនាង អំពីវិធីថែរក្សាស្បែកឲ្យក្មេងជាងវ័យដូចជាអ្នកនាងថែមទៀតផង ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Seoul South korea kpop Kim Sung Ryung