CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple បញ្ចេញលក់សំបកការពារ អមដោយថ្មជំនួយមួយគ្រាប់ សម្រាប់ iPhone 6 និង 6S

Apple បានធ្វើការដាក់ចេញលក់សំបកការពារ ដែលភ្ជាប់មកជាមួយថ្មមួយគ្រាប់ជាស្រេច សម្រាប់ iPhone 6 និង 6S នេះគឺជាឧបករណ៍គ្រឿងផ្សំ ដែលការពីមុននេះ ត្រូវបានក្រុមហ៊ុនទីបី ផលិតលក់ជា ច្រើន។ បើតាមការប្រកាសឲ្យដឹងពីខាង Apple ថ្មដែលបានបំពាក់នៅក្នុងសំបកការពារនេះ អាចបង្កើន ពេលវេលានៃការសន្ទនាឡើងដល់ ២៥ម៉ោង ពោលគឺអាចថែមបានប្រហែល ១១ម៉ោងទៀត បើប្រៀបនឹង ថាមពលថ្មស្តង់ដាររបស់ iPhone 6S (១៤ម៉ោង) ឬកើនបាន ៨ម៉ោង រយះពេលនៃការប្រើអ៊ីនធឺណេត តាមរយះ 4G LTE។ សំបកការពារនេះ ផលិតឡើងពីសារធាតុកៅស៊ូ ដែលមានបំពាក់ថ្មជំនួយមួយគ្រាប់ នៅផ្នែកកណ្តាល។

អានអត្ថបទ៖ Japan Display Inc. នឹងវិនិយោគលើអេក្រង់ OLED សម្រាប់ iPhone 8 នៅក្នុងឆ្នាំ 2018?


នៅពេលភ្ជាប់ឧបករណ៍ជាមួយ iPhone នោះផ្នែកខាងក្រោមនៃប៊ូតុង Home មួយផ្នែកគឺជាកន្លែងបំពង សម្លេង និងមួយផ្នែកទៀតជា Mic សម្រាប់សន្ទនាទូរស័ព្ទ។ ថ្មជំនួយនេះ សាកថ្មតាមរយះរន្ធដោត lightning នៅផ្នែកខាងក្រោម ហើយរន្ធដោត jack 3.5mm នៅតែអាចប្រើប្រាស់បានជាមួយនឹងកាស ស្តាប់តន្រ្តីរបស់ Apple។ សំបកការពារមានពីរពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស និងពណ៌ខ្មៅ ដែល មានតម្លៃលក់ ៩៩ ដុល្លារ៕

អានអត្ថបទ៖ iPhone 7 ធ្លាក់ចុះ​ មិនមែនការបែកស្រាំ ដោយសារពឹងលើប្រព័ន្ធប្រតិកម្មនេះ? (Video inside)


អានអត្ថបទ៖ លេចចេញរូបភាព Render Galaxy S7: នឹងមានម៉ូដែល Plus តាំងពីដើមឆ្នាំ, ប៊ូតុង Home រាងជ្រុងជាងមុន?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Apple, Tinhte


Tags: Apple iPhone 6 iPhone 6S Battery case smartphone Hightech