CamNews

ព័ត៌មានជាតិ 

ដំណឹងល្អ! ខ្សែបញ្ជូនអគ្គិសនីជាតិតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុលថ្មីភ្ជាប់ពីភ្នំពេញទៅខេត្តកណ្តាល

ព័ត៌មានជាតិ ៖ ដោយយោងតាមចុះផ្សាយតាមរយៈ Page ហ្វេសប៊ុកដែលមានឈ្មោះថា Kroko ក្រគរ ជួយ ក្រគរ បានលើកឡើងថា  "ខ្សែបញ្ជូនអគ្គិសនីជាតិតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុលថ្មីភ្ជាប់ពីភ្នំពេញទៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀងត្រូវបានសម្ពោធដាក់ឲ្យដំណើការផ្លូវការ ដោយខ្សែនេះនឹងពង្រីកវិសាលភាពការផ្គត់ផ្គងនិងបន្ថយថ្លៃអគ្គិសនីជូនពលរដ្ឋរាប់សែននាក់ក្នុងខេត្តទាំងបី ។ រោងចក្រ និង សហគ្រាសដែលពីមុនខ្វះអគ្គិសនីនឹងមិនមានបញ្ហាបែបនេះតទៅទៀតទេ ។ ខ្សែ នេះក៏កាត់បន្ថយការនាំចូលថាមពលពីវៀតណាមជាអតិបរមាផងដែរ ។ នេះជាជោគជ័យថ្មីមួយទៀតរបស់វិស្វករអគ្គិសនីខ្មែរយើង ដែលបានសហការបានយ៉ាងជោគជ័យជាមួយអ្នកជំនាញមកពីប្រទេសចិន ។ ឯឧ ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែនិងថាមពល និង ឯឧ Xiong Bo ឯកអគ្គរដ្ឋទូតចិនបានធ្វើជាអធិបតីក្នុងកម្មវិធីនៅស្រុកព្រះស្តេច ព្រឹកថ្ងៃ ១៩ មេសា ២០១៧" ៕















ដោយ ៖ គន្ធា


ប្រភព ៖ Kroko 


Tags: Local news Social news