CamNews

ទេសចរណ៍ 

បាតុភូតដ៏អច្ឆរិយៈ! នៅថ្ងៃទី២៣កញ្ញានេះ នឹងមានថ្ងៃរះចំកណ្ដាល កំពូលប្រាសាទអង្គរ, ក្រសួងអំពាវនាវឲ្យភ្ញៀវ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវឱ្យ ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលទស្សនា ព្រះអាទិត្យរះចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត ដែលបាតុភូតដ៏អច្ឆរិយៈនេះ នឹងកើតមាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅចន្លោះវេលាម៉ោង ៤៖០០នាទី ទៅម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២៣កញ្ញា ខាងមុខ នឹងមានបាតុភូតធម្មជាតិ ដ៏អច្ឆរិយៈមួយ កើតឡើងនៅតំបន់សៀមរាបអង្គរ ដោយមានព្រះអាទិត្យរះឡើង​ចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត។

ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឲ្យ​ភ្ញៀវជាតិ-អន្តរជាតិទាំងអស់ អញ្ជើញចូលរួមទស្សនា និងផ្ដិតយករូបភាព​ទិដ្ឋភាពដ៏មហស្ចារ្យ នោះឲ្យបានច្រើនកុះករ ដើម្បីជួយផ្សព្វផ្សាយព័ត៌នេះ ទៅកាន់ពិភពលោកបន្តទៀត៕





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angkor Wat Local news Elephant Siem Reap