CamNews

កីឡាអន្តរជាតិ 

Real Madrid បំបាក់ក្រុមភ្ញៀវ Sevilla ៣-០ ក្នុងជើងទី១ នៃពានរង្វាន់ Copa Del Rey (Video Inside)

(ម៉ាឌ្រីដ)៖ ម្ចាស់ជើងឯក Champions League ស្តេចស Real Madrid បានបន្តភាពខ្លាំងក្នុងទឹកដី ដោយបានលត់ ក្រុមភ្ញៀវ Sevilla រហូតដល់ទៅ ៣-០ ដាច់មិនឲ្យងើបមុខរួចក្នុងជើងទី១ នៃពានរង្វាន់លំដាប់ទី២ របស់អេស្ប៉ាញ Copa del Rey យប់មិញនេះ។

កីឡាករដែលលេចលឺពាក្យចចាមអារ៉ាមថាចង់ចេញពី Real Madrid, James Rodriguez បានស៊ុតគ្រាប់នាំមុខឲ្យ Real Madrid ត្រឹមចាប់ផ្តើមលេងបាន ១១នាទីដំបូងក្នុងពហុកីឡដ្ឋាន Santiago Bernabeu មុនពេលមិត្តរួមក្រុមជន ជាតិបារាំង ខ្សែការពារ Raphael Varane បន្ថែមគ្រាប់ទី២ នៅនាទីទី២៩ និងកីឡាករវ័យក្មេងក្នុងក្រុមជម្រើសជាតិ កូឡុំប៊ី James ដដែល ប៉េណាល់ទីគ្រាប់ទី៣ នៅនាទីទី៤៤ ខណៈដែលវគ្គទី២ ពុំមានការបំប៉ោងសំណាញ់ទីគ្នាទៀត ទេ។

នេះជាការទទួលបានជ័យជំនះក្នុងផ្ទះខ្លួនឯងយ៉ាងគាប់ប្រសើរ ក្នុងជើងទី១ នៃវគ្គ១៦ក្រុមក្នុងពានលំដាប់ទី២ Copa del Rey មុនពេលធ្វើដំណើរទៅផ្ទះរបស់ Sevilla វិញនៅរាត្រីថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ សប្តាហ៍ ក្រោយនេះ៕

James Rodriguez celebrates with Croatian playmaker Luka Modric after scoring the club's third just before half time

Real take a 3-0 lead going into the Copa del Rey second leg which will be played at Sevilla on January 12

Sevilla's Mariano Ferreira fights for the ball with Rodriguez, who has recently been linked with a move away from Spain

Zinedine Zidane's side dominated throughout the match and Raphael Varane put daylight in between the two sides

The French defender doubled Real Madrid's lead in the 29th minute on Wednesday in the Copa del Rey first leg

The Colombian forward celebrates scoring Real Madrid's first goal during the opening period on Wednesday night

Rodriguez pictured celebrating with his team-mates after giving the hosts the early advantage at the Santiago Bernabeu

Zinedine Zidane's side face Granada in La Liga before playing their second leg against Sevilla 

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Real Madrid