CamNews

សុខភាព 

វិធីក្នុងការកាត់បន្ថយស្នាមរន្ធញើស នៅលើស្បែក

មុខចំហតូចៗ នៃក្រពេញញើស, ក្រពេញខ្លាញ់ និង ឬសសក់ គឺត្រូវបានគេហៅថា រន្ធញើស ហើយពួក វាទាំងនេះ នឹងត្រូវបានរីកធំឡើងជាងមុនបាន នៅពេលដែលវាមានការប្រមូលផ្តុំឡើងជាមួយនឹងខ្លាញ់ ។ រន្ធញើសទាំងនេះ ក៏ហាក់នឹងកើនទំហំរបស់វា នៅក្នុងអំឡុងពេល នៃវ័យគ្រប់ការតាមដែលនៅក្នុងដំណាក់កាលនេះ ក្រពេញខ្លាញ់គឺនឹងមាន ការបញ្ចេញខ្លាញ់ច្រើនជាងមុន តាមរន្ធញើសទាំងនេះ ។

កត្តាហ្សែន, ការថែទាំស្បែកមិនបានត្រឹមត្រូវ និង ការបាត់បង់ភាពយឺតយាររបស់ស្បែក ដោយសារតែ អាយុកាល គឺសុទ្ធតែអាចធ្វើឲ្យស្នាមរន្ធញើសនៅលើ ស្បែករីកធំជាងមុនបានទាំងអស់។ ម្យ៉ាងវិញ ទៀត ការដែលមិនបានលាងសម្អាងគ្រឿងសម្អាងចេញពីមុខ, ស្ទះរន្ធញើសជាមួយនឹងធូលី និង ការញេច ច្របាច់មុន គឺអាចនឹងធ្វើឲ្យរន្ធញើសធំជាងមុនបានផងដែរ។ ខាងក្រោមនេះ គឺជាវិធីមួយចំនួន ដែលអ្នក អាចធ្វើបាន ដើម្បីកាត់បន្ថយបញ្ហាទាំងនេះបាន ៖

១. ស្ពុងដោយចំហាយទឹក
លាងសំអាតមុខរបស់អ្នក ជាមួយនឹងទឹកត្រជាក់ រួចធ្វើការស្ពុងមុខរបស់អ្នក ដោយឈ្ងោកមុខទៅក្នុង ចានទឹកក្តៅមួយ ឲ្យបានរយៈពេលប្រហែលជា ១០នាទី។ វានឹងអាចជួយ យកចេញនូវសារជាតិកខ្វក់ និង ធូលីចេញពីរន្ធញើស និង រក្សាឲ្យពួកវាស្ថិតក្នុងទំហំធម្មតាមួយបាន។

២. ធ្វើការបកស្បែកចាស់ចេញ
បន្ទាប់មក ធ្វើការបកស្បែកចាស់ចេញ និង សម្អាតរន្ធញើសផ្នែកខាងក្នុង ជាមួយនឹងក្រែមខាត់បក ស្បែក។ ធ្វើការខាត់ស្បែកមុខរបស់អ្នក ដោយប្រើ ក្រែម ឲ្យបាន ២ដង ក្នុងមួយសប្តាហ៍ ដោយប្រើ នូវផលិតផល ដែលមានគុណភាពល្អ ដើម្បីយកចេញនូវកោសិកាស្បែកងាប់, មុនក្បាលខ្មៅ, មុន ធូលី និង សារជាតិកខ្វក់ផ្សេងៗចេញពីផ្ទៃមុខរបស់អ្នក។អ្នកក៏អាចបង្កើត នូវក្រែមសម្រាប់ខាត់ស្បែកដោយខ្លួនឯងបានផងដែរ ដោយការប្រើម្ស៉ៅស្ករ និង ទឹកដោះគោ។ ធ្វើការលាយល្បាយ បញ្ចូលគ្នារវាង ទឹកឃ្មុំ, ទឹកក្រូចឆ្មារ និង ស្ករ គឺវាក៏អាចជាក្រែមសម្រាប់ខាត់ស្បែក បែបធម្មជាតិដ៏ល្អ សម្រាប់កាត់បន្ថយស្នាមរន្ធ ញើសបានផងដែរ។ បន្ទាប់មក ធ្វើការម៉ាស្សានៅលើស្បែកថ្នមៗ ឲ្យបានប្រហែលជា ៥នាទី រួចលាង សម្អាតមុខរបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ណៗ ដើម្បីទទួលបាននូវអារម្មណ៍ស្រស់ថ្លា។

៣. ប្រើម៉ាសបិតមុខ
បន្ទាប់ពីអ្នកបានបកស្បែកចាស់រួចហើយ តែងតែប្រើនូវម៉ាសបិតមុខ។ វានឹងជួយឲ្យស្បែកអ្នក កាត់បន្ថយបាន នូវទំហំធំនៃរន្ធញើស។ ការបិតម៉ាសនៅលើមុខ ក៏អាចជួយជូតសម្អាតនូវ សារជាតិខ្លាញ់ដែលលើសចេញពីផ្ទៃមុខ និង ជួយក្នុងការកាត់បន្ថយនូវ រន្ធញើសនៅលើស្បែកបានផងដែរ។ អ្នកអាច ជ្រើសរើសម៉ាសបិតមុខជាច្រើនប្រភេទ ដែលមានដាក់លក់នៅតាមទីផ្សារ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ ឬ អ្នកអាចជ្រើសរើសបានផងដែរ នូវការយកម៉ាសបិតមុខ ដែលធ្វើពីផ្លែឈើ មានដូចជា ប៉េងប៉ោះ ឬ ល្ហុងជាដើម ពួកវានឹងធ្វើឲ្យសម្រស់ផ្ទៃមុខអ្នកកាន់តែស្រស់ផូរផង់ឡើង។

៤. ប្រើធូនណឺ និង ក្រែមផ្តល់សំណើមដល់ស្បែករបស់អ្នក
ទឹកធូនណឺ គឺអាចជួយបង្រួមរន្ធញើស ដែលបើកចំហធំ និង កាត់បន្ថយនូវទំហំរបស់ពួកវាបាន។ កាក សំណល់ ដែលបានប្រមូលផ្តុំឡើង នៅលើមុខរបស់អ្នក ដោយសារតែគ្រឿងសម្អាង និង សាប៊ូ គឺនឹងអាច បង្កើននូវទំហំរន្ធញើសបាន។ ទឹកធូនណឺ គឺអាចជួយសម្អាតនូវ សារជាតិកខ្វក់ និង កាកសំណល់ផ្សេងៗ និង ជួយបិទភ្ជិតនូវរន្ធញើសទាំងនោះបាន។

៥. ជៀសវាងការលាបនូវគ្រឿងសម្អាង នៅលើមុខច្រើនជ្រុល
ស្បែករបស់អ្នកត្រូវការ ដកដង្ហើម។ ដូច្នេះ អ្នកមិនត្រូវធ្វើឲ្យវាស្ទះ ជាមួយនឹងបរិមាណដ៏ច្រើន នៃ ម្ស៉ៅផាត់មុខរបស់អ្នកនោះទេ។ ធ្វើការលាបម្ស៉ៅស្រាលៗ ដោយប្រើជក់ផាត់វាថ្នមៗ ។ ប្រើម្ស៉ៅទ្រនាប់ទឹក ក្នុងកម្រិតតិចតួចបានហើយ តាមដែលវាហាក់នឹង បង្កើននូវខ្លាញ់នៅលើស្រទាប់ខាងលើ នៃស្បែករបស់អ្នកបាន។ អ្នកត្រូវតែលាងសម្អាតយកចេញ នូវគ្រឿងសម្អាងទាំងនេះ ឲ្យបានស្អាតល្អ មុនពេល អ្នកចូលគេង។ ត្រូវអនុញ្ញាតឲ្យស្បែករបស់អ្នក ធ្វើការដកដង្ហើមបានស្រួល ដូច្នេះវានឹងអាច ធ្វើឲ្យ ស្បែកមុខរបស់អ្នកស្រស់ភ្លឺថ្លាចាំង ជាក់ជាមិនខានឡើយ ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: healthy tips