CamNews

ភាពយន្ត 

រឿង Ouija: Origin of Evil នឹងផ្តល់បទពិសោធន៍ថ្ងៃឈប់សម្រាកដ៏រន្ធត់ដល់អ្នកទាំងអស់គ្នា (Trailer Inside)

បន្ទាប់ពីរឿង Ouija ភាគទី១ចេញកាលពីឆ្នាំ២០១៤ម្តងមកហើយ ឥឡូវនេះបានចេញភាគទី២ដែលរន្ធត់ជាងភាគមុនទៅទៀត។ រឿង Ouija: Origin of Evil និយាយអំពីដើមកំណើតរបស់ក្តារ Ouija ដែលបានធ្វើឲ្យគ្រួសារមួយក្រឡាប់ចាក់បន្ទាប់ពីម្តាយរបស់ក្មេងនោះបានទិញក្តារ Ouija មកធ្វើការបោកប្រាស់យកលុយពីអ្នកដទៃដោយមិនដឹងថាខ្លួនកំពុងតែហៅព្រលឹងមកនៅក្នុងផ្ទះរបស់ខ្លួនឡើយ។ មានរឿងជាច្រើនត្រូវបានលាតត្រដាងជាបន្តបន្ទាប់ពីផ្ទះមួយនោះ បើចង់ដឹងថាមានរឿងអ្វីកើតឡើងខ្លះ កុំភ្លេចមកទស្សនាទាំងអស់គ្នានៅថ្ងៃឈប់សម្រាកខាងមុខនេះ។



លើសពីនេះទៅទៀតមានហ្វេនជាច្រើនបន្ទាប់ពីទស្សនារឿងនេះរួចបាននិយាយថា រឿងនេះពិតជាគួរឲ្យខ្លាចហើយល្អមើលមិនចាញ់រឿង Conjuring និង Light Out ដែលបានចេញរួចកាលពីប៉ុន្មានខែមុននោះទេ។ រឿងនេះបានរកប្រាក់ចំំណូលបានយ៉ាងច្រើននៅជុំវិញពិភពលោក នៅឯប្រទេសកម្ពុជាយើងនេះក៏មិនចាញ់គេប៉ុន្មានដែរ ជាប់ចំនាត់ថ្នាក់លេខ១ជារឿងខ្មោចដែលរកចំណូលបានច្រើនជាងគេរបស់ផលិតកម្ម Universal Picture នៅថ្ងៃចាក់បញ្ចាំងដំបូង។ជាប់ចំនាត់ថ្នាក់លេខ៣ជាភាពយន្តខ្មោចដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០១៦ក្នុងថ្ងៃចាក់បញ្ចាំងដំបូង។ ឥឡូវនេះក៏ជារឿងដែលប្រិយមិត្តជាច្រើនមកទស្សនាផងដែរ ព្រោះសំបុត្រលក់អស់សឹងតែគ្រប់ម៉ោងចាក់បញ្ចាំង។

ចុចទីនេះដើម្បីទស្សនា trailer


 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។



ប្រភព ៖ Westec Media Limited



Tags: Westec Movie Eddie The Eagle The Conjuring 2 Ouija Origin of Evil