CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ផ្ទុះគ្រាប់បែក នៅថៃ ស្លាប់ ម្នាក់ របួសច្រើននាក់

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ហោច ណាស់ បុរសម្នាក់ ត្រូវ បានសម្លាប់ ខណៈ ១១ នាក់ផ្សេងទៀត រួមមានក្មេងតូចផងនោះ បាន ទទួលរងរបួសធ្ងន់ និង ស្រាល ក្រោយពីមានការវាយប្រហារ បំផ្ទុះគ្រាប់បែក នៅខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ ។ 



របាយការណ៍ បញ្ជាក់ឲ្យដឹងថា គ្រាប់បែកអត្តឃាត ត្រូវបានដាក់បង្កៃនៅក្នុងម៉ូតូ រួចចតទុកចោលនៅ ឯចំណតរថភ្លើងក្នុងស្រុក Thepa នាវេលាម៉ោង ៧ យប់ ថ្ងៃអង្គារ កន្លង ទៅ  នេះ។  សារព័ត៌មាន The Bangkok Post ក្រោយពីដកស្រង់សម្តីមន្រ្តីប៉ូលីសក្នុងស្រុក បានចេញសម្រង់អត្ថបទផ្សាយឲ្យដឹងថា រយៈពេល ៣០ នាទីមុននឹងគ្រាប់បែក ត្រូវបានបំផ្ទុះ ប៉ូលីស  ប្រទេស ថៃ  ទទួល  បានទូរស័ព្ទបណ្តឹង ប្តឹងពីករណីសង្ស័យ វត្ថុតាងចម្លែក មានភ្ជាប់ជាមួយនឹង ទូរស័ព្ទ  ដៃ  ផងនោះ នៅឯហាងគ្រឿងទេសមួយកន្លែង ជិតនឹងស្ថានីយ៍រថភ្លើង ។ វិនាទីដែលប៉ូលីស  ធ្វើដំណើរ ដល់ ហាង ខាងលើ គ្រាប់បែកក៏ បានបំផ្ទុះឡើង ខណៈពេលដែលក្មេងស្រីវ័យ ១១ ឆ្នាំ លេងនៅ កន្លែងកើតហេតុ ទទួលរងរបួស ក្នុង ចំណោម ១១ នាក់ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់ បានស្លាប់   ក្នុង  ការវាយប្រហារ បំផ្ទុះគ្រាប់បែក លើកនេះ ។ ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ ចេតនាអ្វីដែល នាំមកនូវការបំផ្ទុះលើកនេះ ឬ ក្រុម ណាមួយនៅពីក្រោយការវាយប្រហារលើកនេះ នៅឡើយទេ​ ពោល  អាជ្ញាធរថៃ កំពុងតែតាមដាន ស៊ើបអង្កេតនៅឡើយ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Thaksin Shinawatra Thai Thailand Bangkok Asia Asean