CamNews

តារា 

តារាសម្តែងល្បី នៅ Hollywood កូនកាត់បារាំង-ខ្មែរ នឹងសម្តែងរឿងថ្មីបំផុត ល្បីពី Marvel

តារាកូនកាត់ ៖ ល្បីសឹងគ្រប់ទំព័រមុខ​ សារព័ត៌មានបរទេស នាង Elodie Yung តារាសម្តែងស្រីល្បី ក្នុងវិស័យភាពយន្ត Hollywood ជាកូនកាត់ខ្មែរ បារាំងនោះ   មាន សេចក្តីរាយការណ៍ លើកឡើង អោយដឹងថា នាងទទួលការងារសម្តែងថ្មីមួយទៀត ពីក្រុមហ៊ុន   ភាពយន្តល្បី ពីសហរដ្ឋអាមេរិក Marvel ដោយសម្តែងជាតួនាង Elektra ក្នុងភាពយន្តថ្មី ជាស៊េរី ភាពយន្ត “Marvel’s Daredevil.”។

ជាការគូសបញ្ជាក់ដោយផ្ទាល់ ពីលោក Jeph Loeb ប្រធានទូរទស្សន៍ Marvelនិងជាកំពូលផលិត ករ ខ្សែ  ភាពយន្ត (Executive Producer and Head of Marvel Television) អោយដឹងថា បន្ទាប់ពី ធ្វើការសិក្សា និងស្រាវជ្រាវ ជាក់ស្តែង ទាក់ទិននឹងប្រធានបទ  អទិភាព តារាសម្តែងស្រី មកពី ជុំ វិញពិភពលោក ពួកយើងបានរកឃើញ និង   សម្រេចជ្រើស នាង Elodie ជាតារាសម្តែង ក្នុងភាព យន្ត ជាស៊េរីខាងមុខនេះ ដោយដើរតួជានាង Elektra ពោល តម្រូវអោយនាង ដើរតួជា កំពូលអ្នក ប្រយុទ្ធ ដ៏មានសក្តានុពលមួយរូប ។

គួររំឮកថា តារាសម្តែងស្រី ល្បីឈ្មោះ កូនកាត់ខ្មែរ បារាំងរូបនេះ នាង​ Elodie Yung បាន​លេច​មុខ​ក្នុង​រឿង​ Hollywood ​ជា​ច្រើន​មក​ហើយ​ ដូច​ជា​ “The Girl with the Dragon Tattoo”​, “ 10 Things I Hate About Life”ជា​ពិសេស​រឿង​ “G.I Joe Retaliation” Elodie​បាន​កើត​នៅ​ទី​ក្រុង​ប៉ារីសប្រទេស ​បារាំង​ដែរ​ ក្នុង​ឆ្នាំ​១៩៨១​ ដែល​មាន​ម្ដាយ​ជា​ជនជាតិ​បារាំង​ និង​  ឪពុក​  ជា​ជន​ជាតិ​ខ្មែរ ។ រួម​ទាំង​ភាពយន្ត​បារាំង​ផង​ នាង​សម្ដែង​ភាពយន្ត​បាន​១៣​រឿង​ហើយ​ និង​រឿង​ភាគ​បញ្ចាំង​តាម​ទូរទស្សន៍​បាន​៤​រឿង​ដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក


Tags: Movie Hollywood movie US Marvel Elodie Yung