CamNews

តារា 

PSY គិតថា ខ្លួនឯងជាមនុស្សជោគជ័យ ពេលបានសហការជាមួយ តារាអាមេរិក will.i.am

កូរ៉េ៖ កំពូលតារាចម្រៀងកូរ៉េ ម្ចាស់បទGangnam Slyle  លោក PSY ម្សិលមិញនេះ បានចូលរួមក្នុងកម្មវិធីផ្សាយ ផ្ទាល់“PSY Little Television” បាននិយាយពីបទចម្រៀងថ្មីរបស់ខ្លួន ដែលសហការជាមួយតារា Rap អាមេរិក will.i.am សមជិកម្នាក់ របស់ក្រុម Black Eyed Peas ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យនៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៥នេះថា កំពូលតារាចម្រៀង វ័យ៣៧ឆ្នាំPSY បាននិយាយថា ខ្លួនសប្បាយចិត្តណាស់ ដែលបានសហការជាមួយ តារាចម្រៀងRap អាមេរិកដ៏ល្បីល្បាញ will.i.am សម្រាប់បទចម្រៀងថ្មី ។ «ខ្ញុំមិននឹកស្មានថា បានមានឱកាសបានសហការបទចម្រៀង ជាមួយតារា ចម្រៀងRapដ៏ល្បីល្បាញ will.i.am នោះទេ ពេលនេះខ្ញុំមានអារម្មណ៍ថា ខ្លួនឯងជោគជ័យ» ។                     

តារាចម្រៀង PSY កាលដែលចូលរួម ក្នុងកម្មវិធីផ្សាយផ្ទាល់លើកនេះ គឺដើម្បីបង្កើនទំនាក់ទំនង បន្ថែមទៀត ជាមួយប្រិយមិត្ត ខណៈតារារូបនេះ នឹងចេញអាល់ថ្មី “PSY 7th Album” នៅខែធ្នូឆាប់ៗខាងមុខនេះ ដែលរំពឹងថា នឹងទទួលបានការគាំទ្រ មិនចាញ់បទចម្រៀងមុនៗនោះឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news Gangnam style Psy Gentleman South korea