CamNews

តារា 

គង់ ចាន់រដ្ឋា កំពុងជួប​ទុក្ខធំ ឪពុក​មរណ​ភាព

ភ្នំពេញ៖ តារាចម្រៀងកញ្ញា គង់ ចាន់ដ្ឋាន ថ្មីៗនេះបានសម្ញែងពីអារម្មណ៍ សោកសៅយំស្រែក ស្ទើររីងស្ងួតទឹកភ្នែកទៅហើយ ខណៈឪពុក ជាទីស្រលាញ់ ធ្លាប់មានគុណមហាសាលរកអ្វីប្រៀបផ្ទឹម របស់នាងត្រូវបានលាចាកលោកនេះ ទៅចាកចោលនាង និងក្រុមគ្រួសារ គ្មានថ្ងៃណាត្រឡប់ វិលក្រោយវិញបាននោះ។

ភាពសោសៅយំស្តាយស្រណោះ ព្រោះតែការបាត់បង់អ្នកមានគុណដែលត្រូវជាឪពុកបង្កើតរបស់កញ្ញា គង់ ចាន់រដ្ឋាបានកើតឡើង ការពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៥ ស្របពេលដង្ហើមចុងក្រោយរបស់លោកឪពុកនាង បានផុតរលត់សូន្យសុងដោយបន្សល់ទុក្ខ នៅតែស្នាកស្នាម អនុស្សាវរីយ៍ចាស់ សម្រាប់កូនចៅព្រមទាំងគ្រួសារ តែប៉ុណ្ណោះ។

ប្រាប់គេហទំព័រកំសាន្ត តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥កញ្ញា គង់ ចាន់រដ្ឋា បាននិយាយថា ឪពុកជាទីស្រលាញ់ របស់ខ្ញុំគាត់បានទទួលមរណភាពហើយកាលពីព្រលឹមថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០១៥ដោយមិនអាចទ្រាំទ្រនឹងជំងឺទាចទឹកបានឡើយ។លោកឪពុក ខ្ញុំគាត់ស្លាប់ក្នុងអាយុ៤៧ឆ្នាំនៅឯស្រុកកំណើរភូមិទក្សិណត្បូងឃុំគោកចក ក្រុងសៀមរាប។

កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ថា សពរបស់ឪពុកនាងក្រោយពីតម្កល់រក្សាទុក ដើម្បីឲ្យបងប្អូនកូនចៅធ្វើគោរពបូជា រយៈពេល២ថ្ងៃមកនោះ ឥឡូវត្រូវបានបូរជារួចរាល់ហើយ កាលពីម្សិលមិញ។

បច្ចុប្បន្នទាំងនាងនិងក្រុមគ្រួសារកំពុង តែកាន់ទុក្ខសោកសៅយ៉ាងខ្លាំងបន្ទាប់ពីត្រូវបានបង់បង់ អ្នកជាទីស្រលាញ់បែបនេះ។កញ្ញា គង់ ចាន់រដ្ឋា បានបន្តថា សម្រាប់ពិធីបុណ្យកម្រប់ខួប៧ ថ្ងៃរបស់លោក ប៉ិល ឃិម ដែលត្រូវជាឪពុកនាងនោះនឹងអាចធ្វើនៅថ្ងៃទី៧ឬ៨ខែកញ្ញា ខាងមុខនេះ នៅឯស្រុកកំណើតខេត្តសៀមរាប។

គេហទំព័រ កំសាន្តយើងខ្ញុំ ក៏សូមចូលរួមចែករំលែកទុក្ខ ដ៏ធំនឹងក្រៀមក្រំជាទីបំផុត ចំពោះកញ្ញា គង់ ចាន់រដ្ឋា ក៏ដូចជាគ្រួសារ នៃសពទាំងមូលផងដែរ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh