CamNews

តារា 

តារាភាពយន្តស្រី ដ៏ស្រស់ស្អាតរបស់ជប៉ុន បង្កឲ្យទស្សនិកជនភ្ញាក់ផ្អើល ដោយដោះសំពត់រ៉ូបចោល លើឆាកសម្តែង

កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី ដ៏ស្រស់ស្អាតរបស់ប្រទេសជប៉ុន គឺនាង Dan Mitsu បាន
បង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ ផ្សាយពាណិជ្ជកម្មមួយ នៅឯ Shibuya ទីក្រុង Tokyo ប្រទេស
ជប៉ុន។ នៅក្នុងព្រឹត្តិការណ៍នោះ ស្រីស្អាត Dan Mitsu បានស្លៀកសំពត់រ៉ូប ខ្លីស្តើងមួយ ដែល
មើលទៅសិចស៊ី គួរឲ្យទាក់ទាញ។ ប៉ុន្តែអ្វីដែលបានធ្វើឲ្យទស្សនិកជនគួរមានការចាប់អារម្មណ៍
និងភ្ញាក់ផ្អើលនោះ គឺពេលដែលតារាសម្តែងស្រីរូបនេះ សុខៗក៏ស្រាប់តែ ដោះឈុតរ៉ូបខាងក្រៅ
ដែលនាងកំពុងស្លៀកនោះចេញ បន្សល់ទុកតែឈុតក្នុង នៅមុខកញ្ចក់កាមេរ៉ា លើឆាកសម្តែង
តែម្តង។ រឿងស្រាតសំពត់រ៉ូប នៅលើឆាកសម្តែងរបស់នាង Dan បានធ្វើឲ្យមនុស្សជាច្រើនគិត
ថា នេះគឺជាការរៀបចំទុកជាមុន សំរាប់នាង ពីសំណាក់អ្នកគ្រប់គ្រងកម្មវិធី ដើម្បីឲ្យកម្មវិធីនោះ
កាន់តែមានការចាប់អារម្មណ៍ ច្រើនឡើង។

Dan Mitsu គឺជាតារាសម្តែងស្រី សិចស៊ី នៅប្រទេសជប៉ុន។ រាល់ពេលដែលនាងឡើងបង្ហាញខ្លួន
Dan តែងតែបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពីទស្សនិកជន តាមរយះការលេងស្ទីល
ប្លែកៗ ផ្សេងៗពីគ្នា ដូចជា បង្ហាញបង្អួតដើមទ្រូង ដោះសម្លៀកបំពាក់ឈុតក្នុង បោះទៅលើទស្ស-
និកជន ជាដើម...។ល។

ព័ត៌មានកំសាន្តស្តីពីតារាៗ ដ៏សំបូរបែបគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ K14

Tags: Japanese actress strip skirt on stage Dan Mitsu entertainment star