CamNews

ទូរស័ព្ទ 

iPhone 5C បង្ហាញផ្លូវការ: សំបកជ័រមានច្រើនពណ៌, អេក្រង់ 4" Retina, camera 8MP (មានវីដេអូ)

ទីបំផុត iPhone 5 តំលៃថោក (សំរាប់ Apple) ដែលអ្នកប្រើប្រាស់ទន្ទឹមរង់ចាំ អស់ពេលដ៏យូរហើយ
នោះ ត្រូវបានបង្ហាញខ្លួន ជាមួយនឹងឈ្មោះហៅថា iPhone 5C។ Tim Cook បាននិយាយថា រាល់
ឆ្នាំ ពួកគេបង្ហាញណែនាំ iPhone ថ្មី ហើយបន្ថយតំលៃ iPhone ចាស់ ប៉ុន្តែឆ្នាំនេះគឺផ្សេង ដោយពួក
គេបង្ហាញ iPhone ថ្មីពីរម៉ូដែលតែម្តង ដែលម៉ូដែលមួយ ក្នុងចំណោមនោះគឺ iPhone 5C ជាមួយតំ
លៃចាប់ពី 99 USD រួមនឹងកិច្ចសន្យាពីរឆ្នាំ ជាមួយក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត។ iPhone 5C គឺជា
ទូរស័ព្ទមានច្រើនពណ៌ ជាមួយនឹងរូបសណ្ឋាន Hardware ដូចនឹង iPhone 5។ ដូច្នេះ អ្នកប្រើប្រាស់
នឹងមាន iPhone តំលៃថោក សំបកជ័រ និងមានរូបសណ្ឋាន Hardware ប្រហាក់ប្រហែលនឹង iPhone
នៃឆ្នាំ 2012។

iPhone 5C មានសំបកក្រៅធ្វើពីជ័រទាំងអស់ ជាមួយនឹងផ្នែកខាងក្រោយរាបស្មើ និងគែមៗនៃស្មាត
ហ្វូន មានរាងមូលៗ។ iPhone 5C មាន ៥ពណ៌ សំរាប់ជ្រើសរើសដូចជា ពណ៌ខៀវ លឿង បៃតង
ផ្កាឈូក និងស។ Apple នៅលក់សំបកការពារ ធ្វើពីជ័រកៅស៊ូទន់ ជាច្រើនពណ៌ទៀតសំរាប់ iPhone
5C ផងដែរ។

iPhone 5C មានរូបសណ្ឋាន Hardware ដូចនឹង iPhone 5 សព្វថ្ងៃដែរ រួមមាន chip Apple A6,
camera 8MP, camera មុខ FaceTime HD មានគុណភាពខ្ពស់ជាងមុន, អេក្រង់ Retina 4" ហើយ
Apple មានបំពាក់នូវថ្ម មានទំហំបរិមាណខ្ពស់ជាងមុន។ លទ្ធភាពច្រើន iPhone 5C នឹងមានបរិ
មាណថ្ម ប្រើបានយូរជាងថ្មរបស់ iPhone 5។

iPhone 5C មិនមាន Version 64GB ទេ, iPhone 5C មានតែពីរ version ប៉ុណ្ណោះគឺ 16GB និង
32GB ។ វានឹងត្រូវបានដាក់លក់ក្នុងតំលៃ 99 USD (16 GB) និង 199 USD (32 GB) រួមជាមួយ
នឹងកិច្ចសន្យាពីរឆ្នាំ។ រីឯសំបកការពារ ជ័រកៅស៊ូវិញ ត្រូវ Apple ដាក់លក់ក្នុងតំលៃ 29 USD ។
តំលៃលក់នៅសាំងហ្គាពួរ សំរាប់ Version Unlock នៃ iPhone 5C គឺ 668 USD (16 GB) និង
780 USD (32 GB)។

លក្ខណៈពិសេស មួយចំនួន របស់ Apple iPhone 5C:

  • អេក្រង់ Retina 4" 1136 x 640 pixel, 326ppi
  • Chip Apple A6
  • Camera 8MP f/2.4, ថតវីដេអូ Full-HD
  • Camera មុខ 1.2MP, ថតវីដេអូ HD
  • Nano-SIM
  • រន្ធ Connector Lightning
  • អង្គចងចាំ 16GB / 32GB
  • ពណ៌: ស ផ្កាឈូក លឿង បៃតង និងខៀវ

 

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPhone 5S បង្ហាញខ្លួនជាផ្លូវការ មានបីពណ៌ chip A7 ថ្មីស្រឡាង

- iFan បោះតង់តម្រង់ជួរ រង់ចាំទិញ iPhone ថ្មី

- Apple កំពុងធ្វើពិសោធ គំរូ iPhone មានអេក្រង់ទំហំធំ ចាប់ពី 4,8 inch ដល់ 6 inch

- បណ្តាការពិតមួយចំនួន ដែលលោកអ្នកមិនទាន់ដឹង ស្តីពី iPhone

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

 

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Official iPhone 5C colorful plastic case 4 "Retina 8MP camera apple smartphone hightech