CamNews

ទេសចរណ៍ 

ជួលប្រទេសទាំងស្រុង តំលៃ 65.000USD មួយយប់


ក្រោយពីរកឃើញសក្តានុភាពរបស់ប្រទេស នៅដើមឆ្នាំនេះមន្ត្រី Liechtenstein
បានសម្រេចចិត្តដាក់ប្រទេស មជ្ឈិមអីរ៉ុបដែលដណ្តាប់ក្នុងដីគោកនេះ ទៅលើទី
ផ្សារ។


តារាចម្រៀង Rap ជនជាតិ អាមេរិច Snoop Dog ក៏បានធ្លាប់ត្រូវគេបដិសេធ ពេល​
ខំជួលប្រទេសនេះដើម្បិប្រើក្នុងវេឌីអូចម្រៀងមួយ។ ប៉ុន្តែបន្ទាប់មក គេបានប្តូរចិត្ត
និងជឿថា ពួកអ្នកមាន និងបណ្តាគ្រួសាធំៗ អាចមកជួលប្រទេសនេះ។
អ្នកណាដែលជួល​ Liechtenstein អាចប្រើកងកម្លាំងប៉ូលិសនៅទីនេះ ទោះបីជានេះ​
គឺប្រទេសមួយក្នុងចំណោមប្រទេស មានអត្រាកម្រិតឧក្រិដ្ឋកម្មទៀបជាងគេលើពិភព
លោក។ ម្ចាស់បណ្តោះអាសន្នរបស់ នឹងត្រូវបានផ្តល់​កូនសៅនិមិត្តរូប​
របស់ប្រទេសក្នុងពិធីមួយនៅរដ្ឋសភា។ ទោះបីជាគេគ្រាន់តែស្នាក់នៅក្នុងពីរយប់
តែបណ្ណោះក៏ដោយ ភ្ញៀជួលនេះក៏នឹងបានពិសាស្រា ពីឃ្លាំងស្រាក្រោមដី​ឯកជន​
របស់រាជធិរាជប្រទេសនេះ ត្រូវបានលេងស្គី ហើយនឹងមានឧកាស​ពិសាអាហារ
ពេល​ល្ងាចយ៉ាងឆើតឆាយក្នុងវិមាន Vaduz ។

ក្រៅពីនេះ អ្នកជួលអាចត្រូវបាន មើលកាំជ្រួច អង្គុយក្នុងរទះសេះជិះជុំវិញរាជធានី
Vaduz។ ក៏ប៉ុន្តែ ក្រុមហ៊ុន ម្ចាស់ដាក់ឲ្យជួល Liechtenstein នេះ ក្រុមហ៊ុន Airbnb
បានឲ្យដឹងថា ភ្ញៀវជួល អាចត្រូវធ្វើឲ្យខកចិត្តពិព្រោះ ប្រជាជន 30.000 នាក់នៅ
ប្រទេសនេះ នៅតែបានការអនុញ្ញាតិស្នាក់នៅក្នុងប្រទេសធម្មតា មិនចាំបាច់រើទៅ​
កន្លែងផ្សេងនោះទេ។

Tags: