CamNews

យល់ដឹង 

កុមារញ៉ាំផ្លែប៉ោមអាចកាត់បន្ថយជំងឺផ្លូវដង្ហើម


អ្នក វិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវនៅបញ្ចឹមប្រទេសបាននិយាយថា កុមារដែលញ៉ាំផ្លែ
ប៉ោមច្រើន ក្នុងមួយថ្ងៃអាចកាត់បន្ថយជំងឺផ្លូវ ដង្ហើម រោគហឺតដទៃទៀតបាន។របកគំហើញ
នេះត្រូវបានគេចុះផ្សាយនៅវិបសៃថ៍ bbc របស់ប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះ។ការ
ញ៉ាំ ផ្លែប៉ោម និងការទទួលទានទឹកផ្លែប៉ោមជារៀងរាល់ថ្ងៃ វាជួយសម្រួលដល់ផ្លូវដកដង្ហើម
និងកាត់បន្ថយជំងឺអត្រាកើតជំងឺហឺតទៀតផង។ បើប្រៀបធៀបជាមួយ កុមារទទួលទឹក
ផ្លែប៉ោម មួយខែម្តង អាចមានអាការៈដ៏គាប់ប្រសើរជាងកុមារដែលទទួលទានភេសជ្ជះជា
រៀង រាល់ថ្ងៃ។
ដូចគ្នាដែរទៅនឹងរបកគំហើញរបស់វិទ្យាស្ថានបេះដូង និងសួតនៅទ្វីបអឺរ៉ុបក៏បានបង្ហាញ
លទ្ធផលវិជ្ជមានក៏ដូច គ្នាផងដែរ។ កុមារវ័យប្រមាណ ១០ ឆ្នាំទទួលទានផ្លែប៉ោម ជារៀង
រាល់ ថ្ងៃមានអត្រាហានិភ័យជាមួយ នឹងជំងឺដង្ហើមតិចតួចជាងកុមារមិនសូវញ៉ាំផ្លែឈើ
មួយនេះ។ រីឯការសិក្សាមួយទៀតដែលគេបានធ្វើការតាមដានលើសុខភាពមាតា និង
ទារក ហើយត្រូវបានចុះផ្សាយនៅលើវិបសៃថ៍សុខភាបប្រចាំថ្ងៃអ្នកស្រាវជ្រាវ បានរក
ឃើញលទ្ធផលកាន់តែស៊ីជម្រៅ ពីព្រោះក្នុងអំឡុងមានគភ៌ ស្រ្តីដែលញ៉ាំ ផ្លែប៉ោមច្រើន
មានកូន ដែលមានសុខភាពរឹងមាំ ខាងផ្លូវដង្ហើម ហើយមានអត្រាប្រឈមកើតរោគហឺត
តិចតួចបំផុត៕

Tags: