CamNews

កំសាន្ត 

ចូលរួមសោកស្តាយផង ម្តាយសុខ លីន ទទួលមរណភាពហើយ

ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការមើលថែម្តាយអស់ពេលជាច្រើនខែ ឆ្នាំ  តារាស្រីដ៏ល្បីក្នុង​បណ្តាសង្គម TikTok គឺ សុខ លីន ដែលតែងតែធ្វើឲ្យប្រិយមិត្តសើចមិនចេះជិនណាយ តែនាងបែរជាមានវិបត្តិ ព្រោះស្ថានភាពជំងឺម្តាយរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែធ្ងន់ធ្ងរខ្លាំងឡើង។



ដំណឹងដ៏សោកសៅ មុននេះបន្តិច ម្តាយតារាស្រីរូបនេះ បានផុតដង្ហើម ចាកចោលកូនស្រីជាទីស្រលាញ់ស្មើជីវិតហើយ ដែលធ្វើឲ្យមានការសោកស្តាយ និងក្រៀមក្រំបំផុតសម្រាប់ការបាត់បង់ អ្នកមានគុណត្រឹមរយៈពេលដ៏ខ្លីបែបនេះ។



តារាស្រីរូបនេះ ពិបាកចិត្ត និងយំហើមភ្នែកអស់ ព្រោះតែការព្យាយាមព្យាបាលអ្នកម្តាយយ៉ាងអស់ពីចិត្ត រកពេលសម្រាកមិនចង់បាន។ ប៉ុន្ដែទោះជាទទួលការព្យាបាលយ៉ាងណាក្តី ក៏មិនអាចស្រោចស្រង់ជីវិតម្តាយរបស់នាងបានដែរ ព្រោះតែស្ថានភាពជំងឺធ្ងន់ធ្ងរ រហូតមិនអាចស្រោចស្រង់បាន។



បណ្តាអ្នកគាំទ្រជាច្រើនសម្ដែងការសោកស្តាយចំពោះការបាត់បង់អ្នកជាទីស្រលាញ់របស់តារាវ័យក្មេងរូបនេះយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គម បង្ហាញសម្ដែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់នាងគ្រប់គ្នា៕




អត្ថបទ៖ ចំរើន