CamNews

តារា 

ហង្ស ម៉ារីនី ភ្ញាក់​ផ្អើល​ខ្លាំង ពេល​អភិ​បាល​​ខណ្ឌ​​ដូន​ពេញ លោក គួច ចំរើន ​បង្ហាញ​វត្ត​មាន​​ចូល​ញ៉ាំ

(ភ្នំពេញ)៖ ក្រោយពីលេចវត្តមាន នៅលើវិថីសិល្បៈ មិនទាន់បានប៉ុន្មានផង ស្រីស្អាតកញ្ញា ហង្ស ម៉ារីនី កំពុងឡើងយឺអ៊ុនខ្ពស់ មិនធម្មតាឡើយ ខណៈថ្មីៗនេះ នាងបានចាយលុយរាប់ពាន់ដុល្លារ​បើកហាង និងបានក្លាយទៅជាថៅកែ​ហាងវ័យក្មេង បន្ទាប់ពីអាជីពសិល្បៈសព្វថ្ងៃ កំពុងតែកាក់កប។

មិនត្រឹមតែលេចធ្លោ តាមរយៈការងារសិល្បៈនោះទេ តារាសម្តែងស្រីនាង ហង្ស ម៉ារីនី ក៏កាន់តែមានសម្រស់ស្រស់ស្អាត គួឲ្យចាប់អារម្មណ៍ ដែលជាទីគយគន់ របស់កន្លង់ជាអ្នកមានទ្រព្យ​ស្តុកទាំងក្នុង និងក្រៅប្រទេស។ ដោយឡែក បើនិយាយពីអាជីព នៃការបើរបររកស៊ីខាងក្រៅសិល្បៈ ពីសំណាក់តារាវ័យក្មេង ហង្ស ម៉ារីនី ក៏មានស្ទុះជោគជ័យ ដើរទៅមុខ គួរឲ្យចាប់អារម្មណ៍។

ស្របពេលដែលមុខជំនួញ កាន់តែមានភាពកាក់កបដើរទៅមុខនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីកញ្ញា ហង្ស ម៉ារីនី ថ្មីៗនេះបានសរសេរថា «ជាកិត្តិយស នាងខ្ញុំ ហង្ស ម៉ារីនី សូមថ្លែងអំណរគុណដល់លោកពូ គួច ចំរើន អភិបាលខណ្ឌដូនពេញដ៏គំរូ និងបុគ្គលិករបស់លោកពូទាំងអស់ ដែលបានផ្តល់វត្តមានកិត្តិយស អញ្ជើញមកពិសារអាហារជួបជុំគ្នា ពេលល្ងាចនៅហាង «ហង្ស ម៉ារីនី១៦៨» ដ៏តូចសាមញ្ញរបស់នាងខ្ញុំ ដោយភាពសប្បាយរីករាយ .»។

កញ្ញា ហង្ស ម៉ារីនី បានបន្តថា «នេះជាក្តីសោមនស្សមួយ ដែលលោកពូអភិបាលខណ្ឌដូនពេញ បានអញ្ជើញមកហាងរបស់នាងខ្ញុំ។ ជាចុងក្រោយ នាងខ្ញុំសូមថ្លែងអំណរគុណ និងជូនពរឲ្យលោកពូ និងក្រុមការងារលោកពូ ឲ្យជួបតែសេចក្តីសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច រកស៊ីទទួលទានមានបាន និងជួបតែសុភមង្គល គ្រប់ក្រុមគ្រួសារ»។

ជាមួយគ្នានេះ តារាស្រីថ្ពាល់ខួចសម្តីផ្អែម កញ្ញា ហង្ស ម៉ារីនី បានបន្ថែមប្រាប់ Khmertalking តា​មទូរស័ព្ទនៅរសៀលថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០១៦នេះថា វត្តមានរបស់លោកអភិបាលខណ្ឌគួច ចំរើន នឹងក្រុមការងាររបស់គាត់ ដែលផ្តល់កិត្តិយសចូលពិសាអាហារ នៅហាងរបស់នាងកាល​ពីយប់មិញ ពិតជារឿងមួយឲ្យរំភើបខ្លាំងមែនទែន។ ស្រីស្រស់ ហង្ស ម៉ារីនី បានបន្ថែមថានេះ ជា​លើទី១ហើយ ដែលហាងរបស់នាងត្រូវបាន​ផ្តល់​កិត្តិយស ចូលពិសាអាហារពីសំណាក់លោក គួច ចំរើន ដែលជាអភិបាលខណ្ឌគំរូមួយរូប។

សូមបញ្ជាក់ថា តារាសម្ដែង ហង្ស ម៉ារិនី ត្រូវបានគេសង្កេតឃើញថា នាងមានសកម្មភាពច្រើន ក្នុងការចូលរួមជួយសង្គម ជាពិសេសជួយដល់ជនក្រីក្រ និងចាស់ជរា ជាដើម ដោយបាននាំយកអំណោយពីសប្បុរជន ចែកជូនជាហូរហែ ។ ជាក់ស្ដែងកាលពីថ្ងៃទី ៣ខែកុម្ភៈ នេះ នាងបានប្រមូលចាស់ៗ និងអ្នកក្រីក្រជាច្រើននាក់ ឲ្យមកទទួល​ទានអាហារ នៅក្នុងហាងរបស់នាង យ៉ាងឆ្ងាញពិសារ ហើយត្រូវបានគេមើលឃើញថា ជាទង្វើមនុស្សធម៌មួយ គួរតែអ្នកសិល្បៈដទៃទៀតយកគំរូតាម៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hang mariny Star news local news