CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple ដណ្តើមបានដល់ទៅ ៩១% នៃប្រាក់ចំណេញ លើវិស័យ ស្មាតហ្វូន ក្នុងឆ្នាំ ២០១៥

តាមតារាងស្ថិតិរបស់ Fortune បានបង្ហាញឲ្យឃើញថា ប្រាក់ចំណេញចំនួន ៩១% នៃវិស័យជំនួញស្មាត ហ្វូន នៅក្នុងឆ្នាំ ២០១៥ គឺបានធ្លាក់ទៅក្នុងដៃរបស់ក្រុមហ៊ុន Apple។

តាមប្រភពព័ត៌មានពីគេហទំព័រ Phonearena បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុន ដែលដណ្តើមបានទីផ្សារហ៊ុនច្រើនជាងគេបំផុត នៅលើទីផ្សារស្មាតហ្វូន។ តាមទិន្នន័យពី Canaccord Genuity ក្រុមហ៊ុនកូរ៉េខាងត្បូងដណ្តើមបាន ២៣,៩% ទីផ្សារភាគហ៊ុនលើវិស័យស្មាតហ្វូនទូទាំងពិភព លោក រីឯ Apple ឈរលេខរៀងទី២ ជាមួយនឹងទីផ្សារភាគហ៊ុន ១៧,២%។


ជាក់ស្តែង បើសិនជាគិតពីប្រាក់ចំណេញ នោះក្រុមហ៊ុន Apple ទើបជា "ស្តេច" នៅក្នុងវិស័យស្មាតហ្វូន។ ជាក់ស្តែង ៩១% នៃប្រាក់ចំណេញរបស់ទីផ្សារស្មាតហ្វូនក្នុងឆ្នាំ ២០១៥ បានធ្លាក់ទៅក្នុងដៃរបស់ Apple ក្នុងពេលដែល Samsung ទទួលបានតែ ១៤%។


ហេតុអ្វីបានជាក្រុមហ៊ុនទាំងពីរខាងលើនេះ ដណ្តើមបានដល់ទៅ ១០៥% នៃប្រាក់ចំណេញលើទីផ្សារ ស្មាតហ្វូន? នោះគឺមកពីការខាតបង់ របស់បណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនដទៃផ្សេងទៀត។ គួរកត់ សម្គាល់បន្ថែមដែរថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនមកពីប្រទេសចិន ដូចជា Huawei, Xiaomi និង ZTE ក៏មិនបានរាយការណ៍ របាយកាណ៍ប្រាក់ចំណេញរបស់ពួកគេដែរ៕

- អានអត្ថបទ៖ Galaxy S7 និង Galaxy S7 Edge មានសមត្ថភាព អាចការពារជម្រាបទឹក លេចចេញក្នុង វីដេអូពាណិជ្ជកម្មថ្មី
- អានអត្ថបទ៖ Apple ទទួលស្គាល់កំហុស Error និងបញ្ចេញកំណែអាប់ឌេតជួសជុស កំហុស 'January 1, 1970' ឆាប់ៗនេះ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Phonearena, VR


Tags: DC Apple iPhone