CamNews

កុំព្យូទ័រ 

Laptop អេក្រង់២



ត្រូវបានឧទ្ទេសនាមលើកដំបូងនាខែវិច្ចការឆ្នាំ២០១០ Iconia TouchBook គឺជាម៉ូដែល
laptop របស់ Acer ដែលមានអេក្រង់ Touch Screen ទាំងពីរ LED-backlit 14 inch
(1366x768 pixel) ហើយគ្មាន keyboard ​ទេ។

ម៉ូដែលថ្មីនេះ នឹងត្រូវបាន Acer ចេញលក់នៅទីផ្សារ អាមេរិច និងកាណាដានាខែក្រោយ
ប៉ុន្តេ អតិថិជនរបស់ទីផ្សារទាំងពីរនេះ អាចដាក់ពាក្យទិញផលិតផលតាំងពីឥឡូវនេះ។
Iconia TouchBook មានអេក្រង់កញ្ចក់ Gorilla Glass ដែលបានចាត់ទុកថារឹងមាំល្អបំផុត
នាពេលបច្ចុប្បន្ន ហើយថែមទាំងជាអេក្រង់ Multi Touch ទៀតផង។ Iconia TouchBook
មាន CPU Intel Core i5-480M/560M/580M RAM 4 GB Hard disk 640 GB Connect Gigabit
Ethernet Wi-Fi webcam 1.3 megapixel និង ច្រកសញ្ញា HDMI។ Iconia TouchBook​ប្រើ​
ប្រព័ន្ធប្រតិបត្តិការ Windows 7 Home Premium 64-bit ។

Tags: