CamNews

កំសាន្ត 

តារាថៃ ដែលអ្នកមិនស្មានថា ពួកគេជាមិត្ដស្និទ្ធស្នាលនឹងគ្នា

អ្នកទស្សនាខ្សែភាពយន្ដភាគថៃខ្លះ មានចិត្ដស្រឡាញ់ស្អប់ ទៅលើតួសម្ដែងល្អ ឬអាក្រក់ នៅក្នុងខ្សែភាពយន្ដ ។ តែតាមពិត ភាពល្អ ឬអាក្រក់ដែលតួអង្គសម្ដែងដាក់គ្នានោះ គ្រាន់តែជាឈុតឆាកតម្រូវតែប៉ុណ្ណោះ ។ ចំណែកជីវិតពិតវិញ ពួកគេជាមិត្ដល្អនឹងគ្នា ។ ជាក់ស្ដែងតារាខាងក្រោមនេះ ជាមិត្ដភក្ដិស្និទ្ធស្នាលនឹងគ្នា នៅក្នុងជីវិតពិត ។

កញ្ញា Min Pechaya និងកញ្ញា Gam Wichayanee



កញ្ញា Min Pechaya​ នៅរយៈពេលចុងក្រោយនេះ បានបង្ហោះរូបភាពរបស់នាង ជាមួយនឹងតារាចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញា Gam Wichayanee នៅលើគណនី Instagram ផ្លូវការរបស់នាង ។ ម្យ៉ាងទៀត នាងបានជូនពរថ្ងៃខួបកំណើតដល់តារាចម្រៀងស្រីរូបនេះទៀតផង ។

យោងតាមបទសម្ភាសន៍របស់កញ្ញា Min Pechaya នាងបាននិយាយថា Gam Wichayanee  គឺជាមនុស្ស ដែលមានអត្តចរិកកំប្លែង និងគួរឱ្យស្រឡាញ់ម្នាក់ ។ តារាស្រីរូបនេះ បានបន្ថែមថា នាងពិតជាសប្បាយចិត្ដណាស់ នៅពេលនៅជាមួយតារាចម្រៀងរូបនេះ ។

លោក Masu Junyangdikul និងលោក Apo Nattawin



លោក Masu Junyangdikul និងលោក Apo Nattawin គឺជាតារាកំពុងរះ ក្រោមទ្រនំស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ ពួកគេស្ថិតនៅក្រោមអ្នកគ្រប់គ្រងតែមួយ និងជាមិត្ដភក្ដិស្និទ្ធស្នាលនឹងគ្នា ។

កញ្ញា Nychaa Nuttanicha កញ្ញា Mook Worranit និងកញ្ញា Apple Lapisara



 Apple Lapisara និង Nychaa Nuttanicha រាប់អានគ្នាតាំងពីពួកគេ នៅកុមារភាព ។ មុនពេលឈាននជើងចូលក្នុងវិស័យសិល្បៈ Apple Lapisara ចាប់ផ្ដើមរាប់អាន Mook Worranit ជាមិត្ដភក្ដិ ។ ក្រោយមកទៀត Nychaa ក្លាយជាមិត្ដភក្ដិជិតស្និទ្ធជាមួយ Mook Worranit ។ នាពេលថ្មីៗនេះ Apple Lapisara បានបង្ហោះរូបភាពជាក្រុមនៅលើ Instagram របស់នាង ដើម្បីជូនពរខួបកំណើត ដល់ Mook Worranit ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate