CamNews

តារា 

Bernice Liu តារាហុងកុង បដិសេធការវះកាត់ផ្ទៃមុខ

តារាភាពយន្តហុងកុង នាង Bernice Liu កាលពីពេលថ្មីៗនេះដោយសារតែមុខរបស់នាងដូចជា
ផ្លាស់សណ្ឋានទើបបណ្ដាលអោយមានមនុស្សជាច្រើនយល់ថានាងបែបប្រហែលជាសំងំទៅវះ
កាត់កែសម្ផស្សហើយមើលទៅ។

តែជាការពិតតារាវ័យ ៣៣ ឆ្នាំរូបនេះបានបដិសេធទាំងស្រុងថានាងមិនបានធ្វើការរៈកាត់កែមុខ
មាត់អ្វីនោះទេ។ តារារូបនេះក៏កំពុងតែល្បីថានាងចង់អោយអតីតមិត្តប្រុសរបស់នាងគឺ Moses
Chan ដាក់នាងអោយធ្វើការក្នុង TVB វិញផងដែរ។ មុខដ៏ស្រកសាច់របស់នាងត្រូវបានគេឃើញ
ក្រោយពេលដែលនាងបានបញ្ចប់ខ្សែភាពយន្តភាគថ្មីគឺរបស់ CTI ក្រោមចំណងជើងថា Fantasy
Love Song ហើយក្នុងពេលថ្មីៗនេះនាងកំពុងតែត្រូវបានទាក់ទងចេញទៅសម្ដែងនៅចិនដីគោក
ដើម្បីសម្ដែងរឿងថ្មី Clear Alpine។

ជាមួយគ្នានេះតារារូបនេះក៏ទើបនឹងមកពីលំហែរកាយនៅទីក្រុង បាងកក ផងដែរ។ សរុបមកជាង
៦ ខែមកនេះតារា ហុងកុង រូបនេះគឺរវល់មែនទែន ទាំងការងារ និងផ្ទាល់ខ្លួន ដែលបណ្ដាលអោយ
នាងធ្លាក់ខ្លួនស្គមបែបនេះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ jaynestars 


Tags: hongkong star hong kong