CamNews

យល់ដឹង 

របៀបផលិត ថ្នាំដុសធ្មេញ ពីធម្មជាតិ

សុខភាព៖ ចូលបោះបង់ចោល នូវថ្នាំដុសធ្មេញ ដែលមានជាតិគីមី និងធ្វើឡើងវិញនូវ ថ្នាំដុសធ្មេញតាម បែប ធម្មជាតិ ដោយខ្លួនអ្នក។ គ្រឿងផ្សំដើម្បីធ្វើ ថ្នាំដុសធ្មេញនេះ អាចធ្វើឲ្យ ធ្មេញរបស់ អ្នកសស្អាត ដែលដកស្រង់ រូបមន្តចេញពី សៀវភៅ “Organic Body Care Recipes ” ដែលត្រូវសសេរដោយ លោកស្រី ស្តេហ្វេនី តួលេស។

គ្រឿងផ្សំ:
• ម្សៅ បេកឃីង សូដា ១ ស្លាព្រាបាយ (ជាម្សៅដែលមានជាតិសូដ្យូម សំរាប់យកទៅធ្វើជា ថ្នាំដុសធ្មេញ)
• អំបិលកន្លះស្លាបព្រា
• បន្តក់ ប្រេងជីអង្កាម ១ដំណក់ និងក្រូច
• ទឹកមាស៊ីន ២ ឬ ៣ដំណក់

លាយគ្រឿងផ្សំទាំងអស់នៅក្នុងកូនចានក្រឡូម និងកូរវាជាមួយច្រាសដុសធ្មេញ ដៃរបស់ អ្នកឬ ក៏ កូនស្លាបព្រាតូច រហូតដល់ខាប់ទៅជាថ្នាំដុសធ្មេញពិតៗ។ ថ្នាំដុសធ្មេញមិនគួរឲ្យ រាវពេកទេ ព្រោះវាពិបាកក្នុងការដាក់វាលើ ច្រាស់របស់អ្នក៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh