CamNews

គំនូរ-សិល្បៈ 

ទស្សនាបណ្តារូបភាព ពីកាយវិការគេងលក់របស់ទារក ក្លាយជាសិល្បៈដ៏រស់រវើក

អន្តរជាតិ​ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញនាប៉ុន្មានថ្ងៃចុង
ក្រោយនេះ ​ បានបញ្ជាក់អោយដឹងថា  ស្រ្តីជាម្តាយជនជាតិជប៉ុន  បានរកអោយឃើញថា មានគំ
និតច្នៃប្រឌិតមួយខ្ពស់ក្នុងការប្រើកាយវិការទារកគេង  តុបតែងធ្វើជារូបសិល្បៈផ្សេងៗដ៏រស់រវើក

លើសពីនេះទៅទៀត របាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា ស្រ្តីជាម្តាយជនជាតិ
ជប៉ុនរូបនោះមានឈ្មោះថា Mami Koide បាន​ប្រើប្រាស់​ពេលវេលា​ដែល​កូន​របស់​ខ្លួន​កំពុង​និទ្រា​
លង់​លក់​ ដើម្បី​ធ្វើ​ការងារ​សិល្បៈ​ដ៏​អស្ចារ្យ​មួយ ។ នោះគឺ​ការយក​សម្ភារប្រើប្រាស់​ក្នុង​ផ្ទះ​មក​តុប
តែង​លើ​ពូក និង​រាងកាយ​របស់​ទារក​កំពុង​គេង ដើម្បី​រំលេច​ជា​ផ្ទាំង​គំនូរ​ដ៏​ស្រស់ស្អាត​។

គួរបញ្ជាក់ផងដែរថា កូនស្រីរបស់គាត់មានឈ្មោះ  Nuno  បានក្លាយជាតួឯកសំខាន់ ក្នុងការតុប
តែងរបស់ម្តាយរូបនេះ ដោយបាន​ប្រើប្រាស់​វត្ថុ​សាមញ្ញ​នានា​ដូច​ជា​សម្លៀក​បំពាក់  ស្រោម​ជើង
បន្លែ​និង​ស្លាបព្រា  ដើម្បីរំលេច​ជា​រូបរាង​ផ្កា រុក្ខជាតិ  សត្វ​នានា​អម​ជុំវិញ​កូនស្រី​របស់​ខ្លួន​ដែល​កំ
ពុង​គេង​លង់​លក់​។

ទន្ទឹមនឹងការងារសិល្បៈក្រៅម៉ោងមួយនេះ ស្ត្រីជាម្ដាយ​បាន​និយាយ​បញ្ជាក់ថា ៖ ខ្ញុំ​មិនដឹង​ថា​ប្រើ
​ប្រាស់​កូន​ខ្ញុំ​ជា​តួអង្គ​ក្នុង​ផ្ទាំង​គំនូរ​ សិល្បៈ​នេះ​វា​ជា​រឿងល្អ​ឬ​អត់​នោះទេ។  កូន​ខ្ញុំ​កំពុង​តែ​គេង​លង់
លក់ គេ​អាច​ត្រូវ​បាន​រំខាន​ដោយ​សារ​តែ​ខ្ញុំ​យក​វត្ថុ​ផ្សេងៗ​ទៅ​ដាក់​ជុំវិញ​ គេ​ក៏​ថា​បាន។ ជា្របកាន់
តែច្បាស់តាមដានទស្សនារូបមួយចំនួននៅខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖​ ពិសី
ប្រភព ៖ Asiaone


Tags: international news strange entertainment