CamNews

តារា 

ឱក សុគន្ធកញ្ញា និង សុគន្ធ នីសា បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ពីរ​ខុសគ្នា

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីពីរដួង ដែលទស្សនិកជន តែងតែកោតសរសើរ ថាជាតារាចម្រៀង
ដែលមានសំឡេងពីរោះ និង សមត្ថភាពល្អ គឺ ឱកសុគន្ធ កញ្ញា និង សុគន្ធ នីសា បន្ទាប់ពីចែកទ្រនំ
ជ្រករៀងៗខ្លួនរួចមក ឃើញថា តារាចម្រៀងទាំងពីរដួងនេះ មានភាពល្បីល្បាញម្យ៉ាងម្នាក់ ហើយ
ក្លាយជាតារាក្នុងដួងចិត្តយុវវ័យ ក៏ដូចជាទស្សនិកជន គ្រប់ស្រទាប់វណ្ណៈ នៅក្នុងទីផ្សារសិល្បៈ ដែល
ពោរពេញទៅដោយ ការប្រកួតប្រជែងនេះ។

បន្ទាប់ពីចែកផលិតកម្មគ្នាមក តារាទាំងពីរដួងនេះ កម្រជួបគ្នាណាស់ ប៉ុន្តែពួកគេបានប៉ះគ្នាម្ដង នៅ
ក្នុងការប្រគំតន្រ្តី របស់ឆ្នោតណាហ្គា ដែលកាលនោះ នាង សុគន្ធ នីសា មិនសូវជាមានអារម្មណ៍ រីក
រាយប៉ុន្មានទេ នាងបង្កប់ជាមួយ ទឹកមុខស្រពាប់ស្រពោន ហាក់អស់សង្ឃឹម ជាមួយរឿងអ្វីមួយ។
ដោយឡែក ឱកសុគន្ធ កញ្ញា បែរជារីករាយសើចស្ញេញស្ញាញ ព្រោះនាងជាតារារបស់ ស្ពតពាណិជ្ជ
កម្មឆ្នោតនេះផ្ទាល់ ហើយរូបថតនាងគេ តាំងពាសពេញវាល ។

នាង ឱកសុគន្ធ កញ្ញា បន្ទាប់ពីច្រៀងរួច តែងតែមកនិយាយលេង ជាមួយ នីសា ជាច្រើនលើក ច្រើន
សារដើម្បីសួរសុខទុក្ខមិត្តចាស់ តែនាង នីសា មិនសូវជាមាត់ករជាមួយទេ ហើយនាងបានហៅ នីសា
មកថតជាមួយទៀតផង ។ កាលពីរថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៣ នេះផងដែរ តារាចម្រៀងល្បី
ទាំងពីរដួងនេះ បានប៉ះគ្នាម្ដងទៀតហើយ ក្នុងកម្មវិធីខុសគ្នា តែទីកន្លែងជិតគ្នា នាង ឱក សុគន្ធកញ្ញា
លេចមុខក្នុងកម្មវិធីប្រគំតន្រ្តី សប្បុរធម៌របស់សួនកំសាន្ត ឌ្រឹមលែនឌ៍ ជាមួយបុរសដែលគេ សង្ស័យ
ថាជាគូស្នេហ៍ថ្មី ឆន សុវណ្ណារាជ ។ ចំណែកប្រាក់ចំណេញ ២៥ភាគរយ នឹងផ្ដល់ជូនដល់កុមារកំព្រា
និងមន្ទីរពេទ្យ គន្ធបុប្ផា ដែលកំពុងតែជួប ប្រទះនូវការខ្វះខាត និងត្រូវការជំនួយ។

ចំណែក សុគន្ធ នីសាវិញ នឹងបង្ហាញវត្តមានក្នុង ការប្រគំតន្រ្តីរបស់ស្រាបៀរសឹង្ហា ដែលនាងបានប៉ះ
ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្តិ ជាអតីតដៃ គូចម្រៀងនឹងគ្នា ក្នុងផលិតកម្មចាស់ ដែលកម្មវិធី
នេះ ប្រព្រឹត្តិទៅនៅ កោះពេជ្រ ដែលមិនឆ្ងាយ ប៉ុន្មានពីឌ្រឹមលែនឌ៍ ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sokun kanha sokun nisa entertainment singer khmer stars