CamNews

តារា 

សុខពិសី កែសម្ផស្ស មើលលែងចង់ស្គាល់!

តារាចម្រៀងស្រីដ៏ល្បី សាច់សខ្ចី សំនៀងផ្អែម ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ដែលពុំ
ទាន់មាន តារាជើងថ្មីរូបណា អាចផ្តួលរលំបាននោះ ពេលនេះហាក់ដូចជាមាន ភាពស្រស់ស្អាត
ប្លែកជាងមុន បន្ទាប់ពីបាត់មុខពី ពិភពសិល្បៈអស់មួយ រយៈមក។

មួយរយៈនៃការ បាត់មុខរបស់នាង មានទស្សនិកជន ជាច្រើនសង្ស័យថា នាងមានផ្ទៃពោះ ប៉ុន្តែ
មានប្រភព ព័ត៌មានមួយ បានការអះអាងថា ការបាត់មុខរបស់នាង គឺនាងបានទៅរៀន កែសម្ផស្ស
នៅប្រទេសក្រៅ។

ទោះជាមានការបកស្រាយ បែបនេះយ៉ាងណាក៏ដោយ ក៏មានទស្សនិកជាច្រើន នៅតែសង្ស័យលើ
រូបនាង។ ពេលថ្មីៗនេះកញ្ញា សុខ ពិសីបានបង្ហាញ វត្តមានរបស់ ក្នុងកម្មវិធី តន្រ្តីថ្ងៃអាទិត្យ របស់
ស្ថានីយ៍ ទូរទស្សន៍ប៉ុស្តិ៍ CTN កាលពីសប្តាហ៍មុននេះ បានធ្វើឲ្យទស្សនិកជន ជាច្រើនមានការភ្ញាក់
ផ្អើល ជាខ្លាំងជាមួយនឹងទំរង់មុខរាងពងក្រពើប្លែកជាង កាលពីមុនដែលនាងមានមុខធំ ហើយថែម
ទាំងមានថ្គាមខ្លាទៀតផងនោះ។ ទំរង់មុខថ្មីនេះ ស្ទើរតែធ្វើឲ្យទស្សនិកជនមើលនាងលែងចង់ស្គាល់
ទៅហើយ។

មិនត្រឹមតែការចូលរួមក្នុង កម្មវិធីតន្ត្រីរបស់ ស្ថានីយ៍ទូរទស្សន៍ CTN ប៉ុណ្ណោះទេ នាងថែមទាំងបាន
បង្ហោះ រូបថតជាច្រើនចូល ក្នុងគេហទំព័រ Facebook ដោយនាងលើកសក់ឡើង ដើម្បីបង្ហាញទំរង់
មុខថ្មី ដែលខុសប្លែកកាលពីមុន នាងតែងតែទំលាក់សក់ ដើម្បីបិទបាំងថ្គាមខ្លារបស់នាងដោយមិន
ចង់ឲ្យអ្នកណាឃើញ។ មួយពេលរយៈ ចុងក្រោយនេះ យើងសង្កេតឃើញថា តារាខ្មែរស្ទើរតែ ទាំង
អស់ទៅហើយបាន ទៅកែសម្ផស្សដូចជាតារា កូរ៉េ ដើម្បីអាចទាក់ទាញ ចំណាប់អារម្មណ៍ និងការ
គាំទ្រពី ទស្សនិកជនគ្រប់ស្រទាប់ តួយ៉ាងដូចជា កញ្ញា ឈិត សុជាតា កញ្ញា កុល ដាវី ជាដើម។

ការវិលត្រឡប់ជាមួយ នឹងទំរង់មុខថ្មីរបស់ កញ្ញា សុខ ពិសីលើកនេះ ហាក់ដូចជាធ្វើឲ្យនាងឡើង
យីអ៊ុនយ៉ាងខ្លាំង ដោយនាងបាន គ្រងដំណែងជា តួឯក្នុងខ្សែភាពយន្តថ្មី របស់ផលិតកម្ម សាន់ដេ
ខណៈពេល ដែលនាងទើបតែ ចេញអាល់ប៉ុមថ្មី បន្ទាប់ការផ្អាកច្រៀង អស់មួយរយៈមកនោះ៕

 

Looking Today

Looking Today

Photo by Looking Today

Photo by Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធដោយ៖ ដើមអំពិល

 


Tags: sok pisey entertainment singer khmer star