CamNews

កុំព្យូទ័រ 

Sony Vaio T13 រូបរាងស្អាត តំលៃល្អ

ចំនុចដែលអស្ចារ្យបំផុតរបស់Sony Vaio T13 នោះគឺ ការរចនាម៉ូត, Smooth Curves
និងសំបករបស់វាស្រោបដោយលោហធាតុ ម៉ាញ៉េស៊ីយ៉ូម អាលុយមីញ៉ូមដ៏រឹងមាំ។

Ultrabook ស៊េរីថ្មីមានកំរាស់17,8mm និងទម្ងន់1,6kg, អេក្រង់ LED 13.3 inch កំរិតពន្លឺ1.366 x
768 pixel, CPU Core i5 Ivy Brigde, RAM DDR3 4GB, ក្រាហ្វិក Intel HD 3000, Hard Drive
HDD 500GB និង SSD 32GB, បច្ចេកវិទ្យា xLOUD និង Clear Phase ដែលអាចឲ្យអ្នកប្រើប្រាស់
តំឡើងសំលេងSpeaker ដោយមិនបែកសំលេង។


Sony Vaio T13 បង្ហាញនៅក្នុងពិពណ៌Computex 2012
 
រយះពេលRestart ម៉ាស៊ីនក្នុងលក្ខខណ្ឌ Sleep ប្រើរយះពេល 2 វិនាទី ដោយសារសមត្ថភាពរបស់
Intel Smart Response Technology និង Sony Rapid Wake។ បើសិនជាអ្នកគ្រាន់តែប្រើSSD អ្នក
អាចម៉ាស៊ីនបានរយះពេល9 ម៉ោងជាប់គ្នា(ធម្មតា 7 ម៉ោង) រឺ Stand by បានដល់ 90 ថ្ងៃ។Sony Vaio
T13 ក៏ផ្គត់ផ្គង់ touchpad ធំទូលាយ, លទ្ធភាពបញ្ជាដោយMotion, USB 2.0, USB 3.0, HDMI, VGA
និង Ethernet។
តាមការឲ្យដឹង Sony Vaio T13កំពុងដាក់លក់នៅលើទីផ្សារ ក្នុងតំលៃប្រហែលជាង 1.000 UDS៕

ដោយ៖ និស្ស័យ
ប្រភព៖ k14

Tags: Sony Vaio T13 hightech