CamNews

ប្លែកៗ 

ក្មេងស្រីម្នាក់មានការតក់ស្លុត នឹងបានស្រែកយ៉ាងខ្លាំង ខណៈពេលកំពុងតែ....

 ប្លែកៗ ៖ មានល្បែងមួយនៅក្នុងប្រទេសជប៉ុន បានតម្រូវឲ្យអ្នកចូលរួមដែលជាអ្នកប្រកួតប្រជែង ដាក់ដែរបស់ពួកគេ​ទៅក្នុង ប្រអប់អាថ៍កំបាំងមួយ បន្ទាប់ពីបានធ្វើការសាកសួរសំណួរ​ មួយចំនួន ។ 

នៅក្នុងការប្រកួតប្រជែងនោះ តម្រូវឲ្យអ្នកប្រកួតប្រជែងទាំងអស់ ដែលជាមនុស្សស្រី ស្ទាបអង្អែលសត្វដែលនៅក្នុងប្រអប់អាថ៍កំបាំងនោះ និង រយៈពេលយូរដើម្បីយកពិន្ទុ ។ 

កម្មវិធីដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុននោះ​ ជាពិសេសរបស់ដែលនៅក្នុងប្រអប់អាថ៍កំបាំងនោះ គឺជារបស់ដែលចម្លែក គួរឲ្យខ្ពើមនិង គួរឲ្យខ្លាចថែមទៀត ។ 

ទោះបីជាយ៉ាងណាក៍ដោយ វាគឺជាល្បែងមួយសម្រាប់ ធ្វើឲ្យក្រុមអ្នកប្រកួតប្រជែង មានការភ្ញាក់ផ្អើល នឹងតក់ស្លុតយ៉ាងខ្លាំង ។ ទោះបីល្បែងនេះ ជាល្បែងដែលពិបាកនឹងធ្វើឲ្យអ្នកលេងមានការតក់ស្លុត ប៉ុន្តែក្មេងស្រីម្នាក់បំពេញកាតព្វកិច្ចដ៍ លំបាកនេះ​របស់នាង​ ហើយនាងក៍ទទួលបានជោគជ័យទាំងតក់ស្លុត​ថែមទៀត ។ 

តោះស្វែងយល់ពីល្បែងទាំងនោះ តាមរយៈរូបភាពទាំងនេះ​ ជាមួយគ្នា ៕​








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Japanese gameshow