CamNews

ព័ត៌មានជាតិ 

ផ្ទុះការអាណិតអាសូរជាខ្លាំង សិស្សស្រី ជាប់និទ្ទេសA ម្នាក់ ក្នុងចំណោម ១០៨នាក់ ជាកូនកំព្រាឪពុកម្តាយ

ភ្នំពេញ ៖ ក្នុងចំណោម សិស្សប្រលងបាក់ឌុប ជាប់និទ្ទេសA ទាំងអស់មានចំនួន១០៨នាក់ ស្ទើរតែមកពីគ្រប់ខេត្ត ក្រុង នៃប្រទេសកម្ពុជា តែអ្វីដែលដែលគួរឲ្យសរសើរ និងចាប់អារម្មណ៍នោះ គឺប្អូនស្រីម្នាក់ ឈ្នោះ សឿ ស៊ីថាន់ មកពីវិទ្យាល័យសម្តេចជាស៊ីមត្បូងឃ្មុំ និងបានទទួលលេខរៀងទី77 នៃសិស្សប្រលងបាក់ឌុប និទ្ទេស A ទាំងអស់ ដែលបានមកជួប សំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅវិមានសន្តិភាព កាលពី ព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ ។

នាង គឺជាក្មេងកំព្រា ឪពុក ម្តាយ ដែលរស់នៅតែជាមួយជីដូន ចាស់ជរាម្នាក់នៅភូមិទួលពោធិ ឃុំ​កណ្តោល ជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ តែអ្វីដែលសរសើរគាត់នោះគឺ គាត់ជាក្មេងកំព្រា ដែលម្តាយ​បានស្លាប់ ចោល ហើយឪពុករបស់នាងបានទៅចោលបាត់ទៀត បន្ទាប់ពីម្តាយនាងស្លាប់ទៅ ទោះបីនាងរស់នៅតែជា មួយជីដូន ចាស់ជរា និងគ្មានភាពកក់ក្តៅ ពីឪពុកម្តាយយ៉ាងណាក៏ដោយ តែនាងព្យាយាមរៀនសូត្រ និងរស់នៅដោយ ប្រកបដោយការតស៊ូ និងអំណត់ព្យាយាមនៅក្នុងឆាកជីវិតរបស់នាង រហូតដល់នាងប្រឹងរៀន បាននិទ្ទេសA នៃការប្រលងបាក់ឌុបឆ្នាំ២០១៥នេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP