CamNews

ម៉ូតូ 

បែកធ្លាយរូបភាព ជាច្រើនសន្លឹក របស់ ម៉ូដែល Honda Dream C125 ស៊េរីឆ្នាំ 2016

យានយន្ដ៖ រយៈពេល ២ថ្ងៃកន្លងមកនេះ មានការបែកធ្លាយរូបភាពជាច្រើន លើបណ្ដាញសង្គម ហ្វេសប៊ុក អំពីផលិតផលរបស់ក្រុមហ៊ុន Honda គឺ Honda Dream C125 ស៊េរីឆ្នាំ ២០១៦ ជាមួយនឹងរូបរាង ដ៏ស្រស់​ដដែល និងបរិកា្ខបំពាក់ផ្លាស់ប្ដូរ។ 

រូបភាពជាច្រើនសន្លឹកដែលត្រូវបានគេអះអាងថា ជាម៉ូដែល Honda Dream C125 ស៊េរីឆ្នាំ២០១៦ បានទទួល​ការចាប់អារម្មណ៍ជាខ្លាំង ពីបណ្ដាប្រិយមិត្ដលើសង្គម ហ្វេសប៊ុក ជាមួយនឹងភាព ស្រស់ស្អាត នឹងថ្មីស្រឡាង លើរួបរាងតែម ដែករានខាងមុខ(កាងមុខ) បំពាក់មកជាមួយ ព៌ណខ្មៅ និងដែកខាងក្រោយ(កាងក្រោយ) មានលក្ខណៈខុសប្លែកពីជំនាន់មុនចាប់ពីស៊េរីឆ្នាំ ២០០៦ ពោលមានរាងស្រដៀងគ្នាទៅនឹង ស៊េរីឆ្នាំ ២០១៥ ដោយមិនប្រើជ៍រកៅស៊ូនោះទេ ហើយទម្រងដែក មានរាងសំប៉ែត ។ 

ទន្ទឹមនឹងការលេចខ្លួនឡើងដោយស្ងាត់ៗនេះ ក៏មានប្រិយមិត្ដខ្លះយល់ថា ម៉ូដែលមួយនេះ ហាក់ដូចមិនមែនជា ស៊េរីឆ្នាំ ២០១៦ នោះទេ ពោលអាចជាស៊េរីឆ្នាំ ២០០៣ នេះបើមើលតាមបរិក្ខាសំភារៈបំពាក់ខាងក្រៅ។ ប៉ុន្ដែទោះជាយ៉ាងណា នៅមិនទាន់មានប្រភពណា មួយមកបញ្ជាក់ឲ្យច្បាស់នៅឡើយទេ ថានេះពិតជាម៉ូដែល Honda Dream C125 ស៊េរីឆ្នាំ ២០១៦ មែននោះ ។ 

តោះទស្សនារូបភាពទាំងអស់គ្នាមើល ថាមានអ្វីខ្លះគួរកត់សំគាល់?

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Facebook 


Tags: vehicle Honda Dream C125 2016