ភ្នំពេញ៖ នេះជាលើកទី១ហើយ ដែលតារាចម្រៀងបុរសរូបសង្ហា ល្បីឈ្មោះ២ដួង ប្រចាំផលិតកម្មសាន់ដេ គឺលោក ខេមរៈ សិរីមន្ត និង លោក ខាន់ ជេមស៍ បានចាប់ដៃគ្នាបកស្រាយ បទចម្រៀងរួមគ្នាមួយបទមានចំណងជើងថា «នាងជាពិភពលោករបស់ខ្ញុំ» ដែលបទចម្រៀង បានធ្វើឲ្យ ចំណងមិត្តភាពរបស់ពួកគេទាំងពីរមានភាពរង្គោះរង្គើ ។
នៅក្នុងបទចម្រៀងថ្មី «នាងជាពិភពលោករបស់ខ្ញុំ» គឺមានបង្កប់អត្ថន័យ ស្នេហាត្រីកោណ ដោយលោក ខេមរៈ សិរីមន្ត គឺជាបុរសពា្រននារី មានគូស្នេហ៍ច្រើន ជារឿយៗលោកតែងតែធ្វើឲ្យ តារាសម្តែងស្រី កញ្ញា តូតា ឈឺចាប់មិនឈប់ទេ ដែលរឿងនេះជាដើមហេតុ ធ្វើឲ្យ លោក ខាន់ ជេមស៍ កើតទុកមិនសុខចិត្ត និងទង្វើបែបនេះ ក៏ចែញមុខការពារ កញ្ញា តូតា ដោយសារតែក្តីស្រឡាញ់ ទើបធ្វើឲ្យលោក និងលោក សិរីមន្ត ក្លាយទៅជាសត្រូវនឹងគ្នា ។
ចង់ដឹងថា អត្ថន័យបទចម្រៀងនោះ មានខ្លឹមសារ ពីរោះ មានអ្នកណាខ្លះ មានសាច់រឿងដូចបទ ចម្រៀងនេះ សូមទៅទស្សនាជាមួយ ទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នា ៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល