CamNews

តារា 

បទថ្មី «ទាល់តែយូរទើបស៊ីអូនបាន»​ ចេញភ្លាម ត្រូវមហាជនរិះគន់​ខ្លាំងៗ​ភ្លែត និង​ស្នើដល់​ក្រសួង​​ចាត់....

(ភ្នំពេញ)៖ មហាជនជាច្រើន​​ នៅតាមបណ្តាញទំនាក់ទំនងសង្គម  បានសម្ដែងការរិះគន់យ៉ាងខ្លាំង និងដៀលចំៗឥតសំចៃមាត់ ចំពោះបទចម្រៀងថ្មី ដែលមានចំណងជើងថា «ទាល់តែយូរទើបស៊ីអូនបាន» ច្រៀងដោយតារាចម្រៀងវ័យក្មេងគឺ កញ្ញា ម៉ាលីស។

ប្លែកពីបទចម្រៀង របស់តារាចម្រៀងផ្សេងៗ គ្រាន់តែធ្វើការផ្សព្វផ្សាយភ្លាម មានការគាំទ្រ ប៉ុន្តែចម្លែកត្រង់បទ «ទាល់តែយូរទើបស៊ីអូនបាន»ពេលចេញូភ្លាម ត្រូវអ្នករិះគន់ជាច្រើន​បានលើកឡើងថា បទចម្រៀងមួយនេះ​ បានចម្លងពីបរទេស ដោយយកសាច់ភ្លេង ហើយបានប្រែសម្រួលអត្ថន័យបទផ្សេង ដែលធ្វើឲ្យមហាជន​ មានការរិះគន់ថា «សាច់ភ្លេងយកពីគេហើយ អត្ថន័យមិនសមរម្យទៀត»។ ការលើកឡើងរបស់មហាជន ពិតជាចង់សម្ដៅឲ្យក្រសួង ​ពាក់ព័ន្ធមានវិធានការណ៍ ធ្វើយ៉ាងណា ចំពោះបទចម្រៀងថ្មីមួយនេះ ព្រោះស្ដាប់ទៅ អត្ថន័យអាចប៉ះពាល់ដល់ តម្លៃរបស់ស្រ្តីខ្មែរទៀតផង។

អ្នករិះគន់ម្នាក់ បានលើកឡើងថា តារាចម្រៀងថ្មី កញ្ញា ម៉ាលីស មិនគួរច្រៀងបទនេះទេ ព្រោះវាបានធ្វើឲ្យអ្នកទស្សនា មានការខ្មាស់អៀន ហើយបទនេះ ពិតជាមិនឲ្យតម្លៃស្រ្តីខ្មែរទាល់តែសោះ។ នាងបានសរសរថា​ « កោតតែច្រៀងទៅរួច  ពិបាកស្តាប់ជាងក្មេងមតេយ្យទៀត»

អ្នកគាំទ្រវិស័យសិល្បៈម្នាក់ បានលើកឡើងថា ពាក្យថា «ស៊ីអូនបាន» ពាក្យនេះដូចជាមិនសមរម្យទេ សម្រាប់មនុស្សស្រី វាប្រៀបបានមនុស្សស្រីជាម្ហូប ឬ ជានំសម្រាប់មនុស្សបុ្រសញ៉ាំលេង។ ការប្រៀបមនុស្សស្រីម្នាក់ ទៅរបស់ញុំាលេងបែបនេះ ត្រូវបានមហាជនផ្សេងៗទៀតគិតថា វាពិតជាមិនសមរម្យទាល់តែសោះ។

អ្វីដែលមហាជនជាច្រើន ចង់បាននោះ គឺចង់ឲ្យ​ក្រសួងដែលពាក់ព័ន្ធ មានចំណាត់ការចំពោះបទនេះ ។ លើសពីនេះ ក៏សូមឲ្យក្រសួងវប្បធម៌ជួយពិនិត្យឡើងវិញ ចំពោះអ្នកនិពន្ធបទចម្រៀង​ ព្រោះថា តារាចម្រៀងពួកគាត់ បានត្រឹមតែច្រៀង តែអ្វីដែលសំខាន់នោះ គឺអ្នកនិពន្ធឲ្យច្រៀង ហេតុដូចនេះ ក្រសួងគួរតែមានវិធានការមួយ ដ៏ល្អប្រសើរដើម្បីជៀសវាងការិះតិះតៀន ពីមហាជនកាន់តែច្រើន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៤ កក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ក៏មាន​តារាចម្រៀងថ្មីរបស់ ផលិតកម្ម ថោន លោក កែវ វាសនា ត្រូវបានមហាជនមានការរិះគន់ខ្លាំងៗផងដែរ ជុំវិញការចម្លងបទពីបទបរទេសយកមកច្រើង ដោយបទនៅមានចំណងជើងថា​ «​ស៊ីបានចេះតែស៊ីទៅ» ​ដែលចម្លងទំនុកភ្លេងពីបទដើម​​របស់ថៃ មានចំណងជើងថា «Sai Va Si Bo Thim Kan (ไสว่าสิบ่ถิ่มกัน)»

 

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Malis