CamNews

កំសាន្ត 

ស្រស់ស្អាតណាស់! ឈិន មុនី្ននាថពិតជាស្អាតប្លែក ជាមួយនឹងការតែងខ្លួនបែបបុរាណនេះ!!

ភ្នំពេញ៖​ តារាសម្តែងស្រីវ័យក្មេងកញ្ញា ឈិន មុនី្ននាថ​ ហៅលីនី ដែលកំពុងតែទទួលបានការគាំទ្រពីប្រិយមិត្ត ក្រោយពីបានបង្ហាញនូវសមត្ថភាពដ៏ល្អនៅក្នុងការសម្តែងរឿង​ សិសិរដូវ ក្នុងផលិតកម្មរស្មីហង្សមាស  ធ្វើឲ្យនាងមានគេស្គាល់កាន់តែច្រើនឡើង។



ក្រោយការងារសិល្បៈបានជោគជ័យ គេសង្កេតឃើញថា តារាស្រីរូបនេះកាន់តែមានរូបសម្រស់ស្រស់ស្អាត។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កញ្ញា ឈិន មុន្នីនាថ បានគ្រងឈុតបែបប្រពៃណីបុរាណខ្មែរ ដែលធ្វើឱ្យសម្រស់របស់នាងកាន់តែស្រស់ស្អាតប្លែកភ្នែក និងស័ក្ដិសមជានារីខ្មែរពិតៗ ។



ការតុបតែងស្អិតស្អាងរាងកាយ ជាមួយនឹងឈុតសម្លៀកបំពាក់បែបប្រពៃណីជាលើកដំបូងរបស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់នាងស្ទើរតែគ្រប់គ្នា៕  






 


អត្ថបទ៖ ចំរើន