CamNews

តារា 

ស្នេហាត្រីកោណ !! Ruby Lin ធ្វើឲ្យបុរសម្នាក់ទៀត មានការឈឺចាប់ដោយសារតែពាក្យសន្យា ត្រូវបានកាត់ផ្តាច់

ព័ត៌មានកំសាន្ត ៖ តារាស្រី Ruby Lin និង លោក Wallace Huo ទើបតែបានប្រកាសអំពីទំនាក់ទំនងរបស់ពួកគេ កាលពីពេលថ្មីៗនេះ ។ 

ស្រាប់តែមានលេចឡើងព័ត៌មានមួយបានឲ្យដឹងថា តារាស្រី​ Ruby Lin បានកាត់ផ្តាច់កិច្ចសន្យាដែលថា នាងនិងលោក Alec Su នឹងត្រូវរៀបការជាមួយនឹងគ្នា ប្រសិនបើតារាស្រីរូបនេះ នៅលីវរហូតដល់អាយុ ៤០ ឆ្នាំ ។ ប៉ុន្តែក្រោយមកតារាស្រី Ruby Lin ក៍ត្រូវបានកាត់ផ្តាច់ពាក្យសន្យានេះចោលវិញ ដោយសារតែនាងបានប្រកាសថា ខ្លួនកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិង លោក Wallace Huo ហើយថែមទាំងមានព័ត៌មានលេចលឺថា ចង់រៀបការនៅឆ្នាំក្រោយថែមទៀតផង ។ 



ដោយយោងទៅតាមគេហទំព័រ Asian E-News Portal បានឲ្យដឹងថា តារាស្រី Ruby មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការពន្យល់ថា តើនឹងមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដនោះទេ​ ​។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Alec Su គឺជាមិត្តភ័ក្រដ៍ជិតស្និទ្ធបំផុតរបស់តារាស្រី Ruby ហើយលោក Alec Su ក៍បានស្រលាញ់តារាស្រីរូបនេះ ដែលសុខចិត្តធ្វើការរង់ចាំ អស់រយៈពេលយ៉ាងយូរ តែចុងក្រោយបែរជាទៅមានទំនាក់ទំនងស្នេហាជាមួយនិង អ្នកផ្សេងទៅវិញ ។ ជាងនេះទៅទៀត លោក Alec Su ក៍បានធ្វើការចែករំលែករូបថតរបស់អ្នកទាំង ២ ដោយទឹកមុខមិនសប្បាយចិត្តទាល់តែសោះ ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Ruby Lin Wallace Huo Alec Su