CamNews

ទូរស័ព្ទ 

ទូរស័ព្ទចម្លែក​ដែល​អេក្រង់​ពណ៌​ថ្លាឆ្វង់​ដំបូងបង្អស់​លើពិភពលោក



Lenovo S800 គឺជាទូរស័ព្ទ ប្រើអេក្រង់ ពណ៌ដែលអាចមើលឃើញធ្លុះ ដំបូងបង្អស់លើ​
ពិភពលោក។ វាត្រូវបានអាជីវករ ជនជាតិវៀតណាម នាំចូលពីប្រទេសចិន តំលៃប្រហែល 500ដុល្លាអាមេរិច។
កាលពីឆ្នាំមុន Sony Ericsson ក៏បានបង្ហាញទូរស័ព្ទថ្លាឆ្វង់ឈ្មោះ Xperia Purenessដែរ ប៉ុន្តែ
ផលិតផលនេះ អេក្រង់គ្រាន់តែមាន 2ពណ៌គឺខ្មៅនិងសតែបណ្ណោះ ប៉ុន្តែរបស់ Lenovo
គឺមានអេក្រង់ ពណ៌ធម្មជាតិ ហើយ S800 ដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ
ធម្មតា ដែល​មានមុខងារសមរម្យសំរាប់ការហៅចេញ និងទទួលការហៅចូល និង កំសាន្តដូចជាតន្រ្តី និងការថតរូបដើម។
លក្ខណៈទូទៅរបស់ទូរស័ព្ទ Lenovo S800 គឺមានទម្ងន់ 124g​ កម្រាស់13,1 mm អេក្រង់ 2,4 inch
320 x 240 pixel។ មុខងារសំរាប់កំសាន្តមានដូចជា MP3 វិទ្យុFM Bluetooth និងកាម៉េរា 2 megapixel។

វេឌីអូបង្ហាញអេក្រង់ថ្លាឆ្វង់របស់ S800 ៖



Tags: