CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញហើយ សាកសព ពីឡុតបើកយន្តហោះធ្លាក់ ដៃសាកសព ក្តោបអោយ ណែន ដៃចង្កូតបញ្ជា យន្តហោះនៅឡើយ

ព័ត៌មានអន្តរជាតិ ៖  ដៃពីឡុតបើកយន្តហោះធ្លាក់ ត្រូវបានគេបញ្ជាក់បានថា កាន់អោយណែន​ដៃចង្កូត បញ្ជាយន្តហោះនៅឡើយ ខណៈសាកសព របស់គាត់ត្រូវបានក្រុមការងាររកឃើញហើយចេញពីបន្ទប់ បើកបរយន្តហោះ ។


ស្ថិតនៅក្នុងវ័យ ទើបតែ ៤២ ឆ្នាំ លោក Liao Chien-tsung ត្រូវបានគេប្រសិទ្ធនាមថា   ជាកំពូលវីរបុរស ជាមួយនឹងសកម្មភាព ដ៏អស្ចារ្យរបស់គាត់ ប្រកបទៅដោយស្ថានការណ៍ គ្រោះថ្នាក់នោះ គ្រប់គ្រងបាន កាលៈទេសៈធ្លាក់ ជាក់ស្តែង លោក ខំប្រឹងបញ្ជា យន្តហោះ មិនអោយហោះបុកសំណង់​​​  អាគាររស់នៅ ដោយបើកហោះចន្លោះអាគារខ្ពស់ទាំងពីរ ក្នុងគោលបំណង ធានាអោយបាន ការធ្លាក់     ចូលទឹកទន្លេ មិនបណ្តាលអោយមានអ្នកស្លាប់នៅលើដីបន្ថែមទៀត ជាជាង ស្លាប់នៅលើយន្តហោះ    មានចំនួនតិច តួច បើធៀបទៅនឹង ការធ្លាក់នៅលើដី ឬបុកសំណង់អាគារនោះ ។ 


ជាមួយនឹងរបាយការណ៍ ចុងក្រោយអំឡុងថ្ងៃនេះ ចេញផ្សាយដោយ មន្រ្តីផ្លូវការ នៃ  រដ្ឋា ភិបាល កោះ តៃវ៉ាន់នោះអោយដឹងថា ម៉ាស៊ីនយន្តហោះទាំងពីរ បានបាត់បង់ថាមពល វានាទីមុនបន្តិចនៃយន្តហោះ ធ្លាក់ ពោល ពីឡុត សម្រេចបិទលែងដំណើរការ ម៉ាស៊ីនឆ្វេង ក្រោយម៉ាស៊ីនខាងស្តាំ អស់ថាមពល ៕

- អាន ៖ បែកការណ៍ ហេតុផលធ្លាក់យន្តហោះ ៖ ពីឡុត សម្រេចបិទលែងដំណើរការ ម៉ាស៊ីនឆ្វេង ក្រោយម៉ាស៊ីនខាងស្តាំ អស់ថាមពល

- អាន ៖ "ចង់ចំណេញដាច់ចំណង" ហេតុផលសង្ស័យ មិននឹកស្មានដល់ នាំអោយធ្លាក់យន្តហោះ​TransAsia សម្លាប់មនុស្សរាប់សិបនាក់


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល


Tags: Taiwan Int news Unt news Breaking news Hot news Asia TransAsia Plane