CamNews

យល់ដឹង 

អាចកើតជំងឺមហារីកខួរក្បាល បើសន្ទនាទូរស័ព្ទយូររាល់ថ្ងៃ


បើយោងតាមប្រភពពត៌មានមួយដែលត្រូវបានគេផ្សព្វផ្សាយនៅលើអ៊ីនធឺណិត
បានឲ្យដឹងថា អ្នកស្រាវជ្រាវធ្វើការសិក្សាទៅលើស្ថានភាពសាច់ដុំនៅត្រង់ខួរក្បាល
ទៅលើក្រុមដែលមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅអស់រយៈពេល១០ឆ្នាំនៅក្នុង
ប្រទេសចំនួន ១៣។ លទ្ធផលបានបង្ហាញថា អ្នកដែលសន្ទនាទូរស័ព្ទក្នុងមួយថ្ងៃ
៣០នាទី អស់រយៈពេល ១០ ឆ្នាំ ប្រឈមនឹងការកើតមាននូវជំងឺមហារីកខួរក្បាល។
សម្រាប់អ្នកដែលចូលចិត្តសន្ទនាទូរស័ព្ទច្រើនជាង ៣០នាទីក្នុងមួយថ្ងៃនោះនឹង
ប្រឈមជាមួយជំងឺនេះកាន់តែខ្លាំង ពីព្រោះការកើនឡើងនូវអត្រានៃការកើតនូវ
សាច់ដុំខួរក្បាលមួយប្រភេទឈ្មោះថាGlioma។ អ្នកស្រាវជ្រាវបានផ្តល់យោបល់ថា
អ្នកប្រើប្រាស់ទូរស័ព្ទគប្បីងាកមកប្រើនូវឧបករណ៍ជំនួយបន្ថែម ដូចជាBluetooth កាសដាក់ត្រចៀកវិញដើម្បីបញ្ចៀសនូវហានិភ័យនៃការកើតនូវជំងឺមហារីកខួរក្បាលនេះ៕

Tags: