CamNews

តារា 

ទោះមិនបានជួបផ្ទាល់នាង Taew ផ្តល់កម្លាំងចិត្តដល់ ​Matt ដោយធ្វើរឿងមួយ

ថៃ ៖ តារាសម្តែងស្រីនាង Taew Natapohn បានផ្តល់ជាកម្លាំងចិត្តទៅដល់ នាង Matt Peeranee ក្រោយពីបែកធ្លាយព័ត៌មានកំពុងតែទាក់ទងគ្នាជាមួយនិងពោះម៉ាយម្នាក់ ។ 

កាលពីថ្ងៃទី ១៣ ខែវិឆ្ឆិកា ឆ្នាំ ២០១៦ កន្លងទៅនេះ តួស្រីក្នុងរឿង "ព្រះម៉ែនាគី" បានចូលរួមនៅក្នុងកម្មវិធី Siam Quare ព្រមទាំងជួបសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីក្រុមមិត្តភក្តិតរបស់នាង ។

នាង Taew Natapohn និយាយថា រូបនាងមិនបាន Matt Peeranee ដោយផ្ទាល់នោះទេ ប៉ុន្តែពួកគេឆាតជាមួយគ្នានៅក្នុង LINE ។ Taew បន្ថែមទៀតថា ម្នាក់សុទ្ធតែមមាញឹកជាមួយនិងការងារសិល្បៈ​ តែពួកគេតែងតែឆាតជាមួយគ្នាជារឿយ ។ 

តារាស្រីវ័យ ២៩ ឆ្នាំរូបនេះសង្កត់ធ្ងន់ទៀតថា រូបនាងបានលើកទឹកចិត្តមិត្តរបស់នាងនៅពេលដែលព័ត៌មានត្រូវបានបែកធ្លាយ ព្រោះនាងទទួលបានខមមិនមិនល្អជាច្រើន ។ ចំពោះលោក Songkarn Taechanarong វិញគឺនាង Taew និយាយថា ខ្លួនមិនធ្លាប់ជួបនៅក្រៅពីមុនមកទេ ប៉ុន្តែសង្ឃឹមថា ថ្ងៃណាមួយនឹងបានជួបគ្នា ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Taew Natapohn Matt Peeranee