CamNews

យល់ដឹង 

វិធីងាយៗ កំចាត់មុន (អង្កាម) លើស្បែកមុខ បានឆាប់រហ័ស

មុននៅលើស្បែក គឺជាបញ្ហាមួយ ដែលមនុស្សគ្រប់រូបតែងជួបប្រទះ ដោយសារជាតិខ្លាញ់លើ
ស្បែកមុខ កើនឡើង ដែលបង្កឱ្យកើតមានមុន នៅកន្លែងមួយចំនួនដូចជា៖ ស្បែកមុខ ក  ស្មា
ក្បាល និង ស្បែកខ្នង។ តើអ្នកជួបប្រទះនូវបញ្ហាទាំងអស់នេះ មែនដែរ ឬទេ? ខាងក្រោម នេះ
គឺជាវិធីសាស្រ្តព្យាបាល មុន  ដ៏ឆាប់រហ័សដោយធម្មជាតិ៕

១/ ទឹកកក៖ ទឹកក៏ជាឱសថដ៏ស័ក្តិសិទ្ធិម្យ៉ាង ដែលអាចព្យាបាលមុខកើតមុន បានយ៉ាងឆាប់
រហ័ស។ វាជួយធ្វើឱ្យចរន្តឈាម  របស់អ្នករត់បានស្រួល  កំចាត់កន្លែងកើតមុន និង ធ្វើឱ្យរន្ធ
ញើសកក មានសំណើម សំអាតធូលីដី និង ជាតិខ្លាញ់នៅលើស្បែក។ អ្នកអាចប្រើ ទឹកកកដុំ
(ទឹកកកអនាម័យ) ឬ កម្ទេចទឹក ប្រភេទណាដែលអ្នកគិតថា  មានភាពងាយស្រួល  យកមក
ដាក់នៅលើស្បែកមុខរបស់អ្នក ជាការស្រេច។

២/ ច្រាស់ដុសធ្មេញ៖
អ្នកអាចប្រើច្រាស់ដុសធ្មេញដើម្បីកំចាត់មុនបាន បន្ទាប់ពីអ្នកប្រើវិធី
សាស្រ្តទី១ ខាងលើ។ សូមប្រើច្រាស់ដុះធ្មេញ មានសសៃរពណ៌ស ទន់ ដុស ថ្មមៗ  លើមុន
តិចៗ ជារៀងរាល់ព្រឹក វានឹងជួយអ្នកកំចាត់មុន (មុនអង្កាម) បានយ៉ាងឆាប់រហ័ស។

វិធីមួយទៀត យកថ្នាំដុសធ្មេញ លាបត្រង់កន្លែងកើតមុន  មុនពេលអ្នកចូលគេង  បន្ទាប់មក
លាងសំអាតទឹកចេញ  នៅពេលព្រឹក និង អ្នកឃើញស្បែកមុខរបស់អ្នក សម៉ដ្ឋ  ភ្លឺរលោង។
អ្នកក៏អាចប្រើវិធីនេះ នៅពេលថ្ងៃបានដូចគ្នា  យកថ្នាំដុសធ្មេញលាបលើស្បែក  កន្លែងកើត
មុន ទុករយៈពេលយ៉ាងតិចណាស់ ៣០នាទី រួចលាងសំអាតទឹកចេញ ជាការស្រេច៕

ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖

-វិធីងាយៗ បីយ៉ាង ជួយអ្នកឱ្យឡើងទម្ងន់ បានយ៉ាង ឆាប់រហ័ស
-វិធីងាយៗ ៨យ៉ាង ធ្វើឱ្យមិត្តស្រី បាក់ចិត្តស្រលាញ់ ដ៏ ផ្អែមល្ហែម
-៦យ៉ាង ធ្វើឱ្យមិត្តប្រុសឈ្លក់វង្វង បាក់ចិត្តស្រលាញ់ ដកចិត្តបាន
-វិធីងាយៗ បួនយ៉ាង ធ្វើឱ្យធ្មេញសស្អាត ភ្លឺរលោង គ្មានក្លិន ក្នុងរយៈពេលខ្លី
-វិធីងាយៗ បីយ៉ាង ធ្វើម៉ាសបិទមុខឱ្យស្បែកសម៉ដ្ឋ តឹងណែន រយៈពេល ១៥នាទី

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Lifestyle Knowledge How to Get Rid of Pimples Fast