CamNews

ព័ត៌មានជាតិ 

ចៃដន្យពេកហើយ! ប្ដី​និងប្រពន្ធអាយុ២៨ឆ្នាំ​ដូចគ្នា ការបាន២៨ថ្ងៃ ប្ដីស្លាប់​ដោយចៃដន្យ​ថែមទៀត.!

(ភ្នំពេញ)៖ ក្រោយ Fresh News ចេញផ្សាយនូវអត្ថបទស្ដីពី​ការរៀបរាប់ពីអនុស្សាវរីយ៍ និងការទួញសោករបស់​ភរិយាវ័យក្មេងម្នាក់ដែលប្ដីរបស់នាងត្រូវបានគ្រូពេទ្យ​ចាក់ថ្នាំបណ្ដាលអោយ​ស្លាប់ដោយ​គ្រាន់តែ​ជនរងគ្រោះឈឺខ្នង​ដោយគេមិនបាន​ដឹងពីរោគវិនិច្ឆ័យ​ច្បាស់លាស់រួចមកនោះ មានប្រិយមិត្តរបស់fresh news មួយរូបឈ្មោះ Sok Heang ដែលអះអាងថា​ជាបងប្អូនថ្លៃជាមួយ​សពរងគ្រោះនោះបានខូមិននៅលើហ្វេសប៊ុករបស់ Fresh News ថា ពួកគេទើបនឹងរៀបការបាន២៨ថ្ងៃសោះក៏ស្លាប់...។

ករណីកំលោះ ក្រមុំដ៏ស្រស់សោភាទើបនឹងរៀបការជាមួយគ្នាបាន២៨ថ្ងៃ ត្រូវប្ដីស្លាប់ចោលទាំងនៅវ័យក្មេងនេះ បានធ្វើអោយគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះហាក់ដូចជាចៃដន្យពេក ខណៈ​បើ​យោងតាមព័ត៌មាន​បានអោយដឹងថាប្ដី ប្រពន្ធវ័យក្មេងមួយគូរនេះ ពួកគេក៏មានវ័យ២៨ឆ្នាំដូចគ្នាផងដែរ។ បើគេមិនគិតទៅដល់រឿងអ្វីផ្សេង ក៏គេគិតថាវាហាក់ដូចជារឿងគាប់ជួន និងជារឿងចៃដន្យពេកដែរ.!

សូមបញ្ជាក់ថាបុរសដែលស្លាប់ដោយសារគ្រូពេទ្យនៅគ្លីនិកឃឹម រ៉ានី ចាក់ថ្នាំបណ្ដាលអោយស្លាប់កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីរូបគេមានអាការៈ​ឈឺខ្នងហើយទៅ​អោយពេទ្យពិនិត្យរួច​មកនោះ មានឈ្មោះឡាំ តៅគង់ អាយុ២៨ឆ្នាំ។ចំណែកភរិយាមានឈ្មោះសុខ រដ្ឋមុនី ត្រូវបានគេអះអាងថាមានអាយុ២៨ឆ្នាំតំណាលនឹងប្ដីដែរ។

បច្ចុប្បន្នគ្លីនិកឃឹម រ៉ានី ត្រូវក្រសួងសុខាភិបាល​ចេញលិខិតបិទ និងមន្ត្រីចុះទៅប្រកាសបិទ​អាជីវកម្មរួចហើយ តែចំណាត់​ការផ្លូវច្បាប់ទៅលើម្ចាស់​គ្លីនិកនេះយ៉ាងណាទៀតនោះ គេនៅមិនទាន់​ដឹងឡើយ៕


ផ្តល់សិទ្ធិដោយ ​៖​ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh