CamNews

ទូរស័ព្ទ 

វិធីបើកប្រអប់ iPhone 6 ដ៏គួរឱ្យចង់សើច របស់ Blue Man ប៉ុន្ដែ មានន័យជ្រៅ

អាចនិយាយបានថា  iPhone 6/6 Plus  គឺជាស្មាតហ្វូនមួយគូ ដែលបាន  និងកំពុងទទួលបាន
ចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ទូទាំងពិភពលោក។ បើទោះជាស្មាតហ្វូន
ទាំងនេះ បានបង្ហាញខ្លួនជាផ្លូវការ ជិតកន្លះខែហើយក្ដី ប៉ុន្ដែ ភាពទាក់ទាញរបស់វា ហាក់មិន
បានថយចុះ។ ទន្ទឹមនឹងជោគជ័យ Apple ក៏ត្រូវភ្លក់រសជាតិនៃការឈឺចាប់ នៅពេលលេចឡើង
នូវបញ្ហា iPhone 6 Plus ត្រូវកោងព្រោះតែដាក់ក្នុងហោប៉ៅខោ។

ក៏ប៉ុន្ដែ សូមដាក់បញ្ហាខាងលើមួយឡែកសិន ហើយងាកមកទស្សនាសកម្មភាព បើកប្រអប់
iPhone 6 ប្រកប់ដោយភាពសប្បាយរីករាយ របស់ Blue Man ដែលជាក្រុមកំប្លែងដ៏ល្បីឈ្មោះ
នៅលើទំព័រ Youtube ។

ក្រៅពីភាពកំប្លែង ក្រុមនេះ  ថែមទាំងនាំមកនូវភាពអន្ទះអន្ទែង ខឹងសម្បារ  ក្នុងពេលប្រឹងប្រែង
បើកប្រអប់ iPhone របស់ពួកគេ ដោយប្រើឧបករណ៍ជាច្រើន ដូចជា រណារដៃ កាំបិត ម៉ាស៊ីន
ស្វាន។ល។ មានពេលខ្លះ ពួកគេហាក់ដូចបានរកឃើញវិធី ដើម្បីអាចយកបាន iPhone ដែលនៅ
ខាងក្នុងប្រអប់ ប៉ុន្ដែ ភ្លាមនោះ ពួកគេក៏ត្រូវបោះបង់គំនិតចាស់ និងបង្វែរទៅធ្វើសកម្មភាពថ្មី។

ចុងក្រោយ បើទោះជាកំពុងដុតដៃដុតជើង ដើម្បីបើកប្រអប់ iPhone 6 ក៏ស្រាប់តែសម្លេងរោទ៍
របស់ម៉ាស៊ីន បានបន្លឺឡើង ហាក់ដូចជម្រុញឱ្យអ្នកបើកប្រអប់នេះ កាន់តែញ័រដៃញ័រជើង និង
ត្រូវគិតពិចារណា ហើយ​ការ​បើក​ប្រអប់​នេះ មិន​ត្រឹម​តែ​មិន​បាន​សម្រេច​នោះ​ទេ តែ​កាន់​តែ​ធ្វើ​ឱ្យ
ប្រអប់​ iPhone 6 ក្រាស់​ឡើង​ៗ។

នៅក្នុងវិដេអូទាំងមូលនេះ ពុំឃើញគេសង្កត់ធ្ងន់ទៅលើការបើកប្រអប់ផលិតផលថ្មី ទៅតាមវិធី
ធម្មតានោះទេ តែវីដេអូនេះ ចង់រំលឹកមនុស្សទូទៅថា “ចូររស់នៅដោយភាពយឺតជាងនេះ ជំនួស ការដែលតែងតែសម្រុកទៅរកប្រការដែលនៅចំពោះមុខ”។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Phonearena/Youtube


Tags: Blue Man iPhone 6 Youtube