CamNews

ទូរស័ព្ទ 

ស្ងាត់ៗ OnePlus 6 Red នឹងលេចរូបរាង នៅពេលខាងមុខនេះហើយ

ថ្ងៃទី ១០ ខែកក្កដា ខាងមុខនេះ សម្រាប់អតិថិជនរបស់ OnePlus នឹងបានឃើញនូវម៉ូដែលទូរស័ព្ទ ដែលមានពណ៌ក្រហម ជាមួយនឹងរូបរាងស៊ិចស៊ី គួរឲ្យទាក់ទាញនៅលើទីផ្សារហើយ។

ទូរស័ព្ទ OnePlus 6 Red មានរាងស្រឡូន និងរលោង ពន្លិចជាមួយនឹងស៊ុមកាមេរ៉ាពណ៌ប្រាក់ ដែលគ្រោងនឹងធ្វើការដាក់លក់នៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង។ រីឯតម្លៃវិញ គឺប្រហែល ៥៧៩ ដុល្លារ សម្រាប់ម៉ូដែល ១២៨ GB និង RAM ទំហំ ៨ GB តែមិនទាន់មានពត៌មានមួយណាបញ្ជាក់ថា មានការដាក់លក់នៅប្រទេសឥណ្ឌា ឬតំបន់ផ្សេងៗទៀតនោះទេ។

ស្មាតហ្វូន OnePlus 6 ធ្លាប់បានដាក់សម្ភោធលក់ នៅក្នុងខែ ឧសភា ជាមួយនឹង ម៉ូដែលពណ៌ខ្មៅ ដែលកាលនោះ ក្រុមហ៊ុនលក់បានជិត ១ លានគ្រឿងក្នុងរយៈពេលតែ ២២ ថ្ងៃប៉ុណ្នោះ។ រីឯ ម៉ូដែលពណ៌ស ក៏បានធ្វើការដាក់លក់នៅក្នុងខែមុនដែរ។

OnePlus ក៏ប្រកាសផងដែរថា កាសស្តាប់ត្រចៀកឥតខ្សែដែលប្រើ wireless នឹងធ្វើការដាក់លក់ ជាមួយ OnePlus 6 ពណ៌ក្រហម ដែលនឹងដាក់បង្ហាញនៅថ្ងៃទី ១០ ខែមិថុនាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា កាសស្តាប់ត្រចៀកឥតខ្សែនេះ បានលក់ចេញយ៉ាងឆាប់រហ័សនៅលើទីផ្សារ ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ៕




ប្រភព ៖ msn


Tags: Technology