CamNews

ទូរស័ព្ទ 

Google Pixel លក់ដាច់ខ្លាំងដល់អស់ស្តុក ក្រុមហ៊ុនផលិតលក់មិនទាន់

ប្រហែលជាកិច្ចខិតខំប្រឹងប្រែងដែល Google បានចំណាយទៅលើការផ្សាយពាណិជ្ចកម្ម ផលិតផលថ្មី​របស់ខ្លួន មានប្រសិទ្ធភាព ហើយជាលទ្ធផលបរិមាណលក់ចេញស្មាតហ្វូន Pixel គឺបានលើសកម្រិត នៃ​ការរំពឹងទុករបស់ Google។ ម៉ូដែលទាំងពីររបស់ Pixel សុទ្ធតែលក់អស់ស្តុកទាំងអស់ ទាំងនៅលើ Google Store និងនៅខាងក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត Verizon។


តាមប្រភពពី AndroidAuthority បានឲ្យដឹងថា មានរឿងមួយដែលអ្នកណាក៏អាចស្មានដឹងបាន នោះ​គឺ ម៉ូដែល Pixel ពណ៌ខៀវពិសេស គឺជាម៉ូដែលដែលលក់ដាច់ជាងគេបំផុត ហើយត្រូវបានក្រុមហ៊ុន ប្រកាស​អស់ស្តុក តាំងពីចុងសប្តាហ៍មុនមកម្ល៉េះ។ ប៉ុន្តែមកដល់ពីនេះ សូម្បីបណ្តាស្មាតហ្វូន Pixel ម៉ូដែលពណ៌ខ្មៅ និងស ក៏ត្រូវបានក្រុមហ៊ុនពន្យារពេលលក់ ដល់ទៅ ៤ ឬ ៥សប្តាហ៍ទៀត។ កត្តានេះ អាចឆ្លុះបញ្ជាក់បានថា ម៉ូដែលមានទំហំអេក្រង់ធំជាង Pixel XL ក៏បានលក់អស់ពីស្តុកដែរ។

សញ្ញាខាងលើនេះ យើងអាចនិយាយបានថា ប្រហែលជាស្មាតហ្វូន Pixel កំពុងក្លាយជាឈ្មោះស្មាត​ហ្វូន ដែលត្រូវបានអ្នកប្រើប្រាស់រំលឹកដល់ច្រើនជាងគេ បន្ទាប់ពីការបញ្ឈប់ផលិត និងប្រមូលចូល វិញ Galaxy Note 7។ ជាក់ស្តែង Google ក៏បានសង្កេតឃើញរឿងនេះ ហើយក្រុមហ៊ុននឹងបន្ថែម ប្រភព ផ្គត់ផ្គង់ថែមទៀត ដើម្បីផលិតឲ្យទាន់តម្រូវការរបស់អ្នកប្រើប្រាស់ នៅក្នុងរដូវវិស្សមកាល ចុងឆ្នាំនេះ៕

- iPhone 7 នឹងបង្ហាញចេញប៊ូតុង Home សិប្បនិម្មិត នៅលើអេក្រង់ បើសិនប៊ូតុង Home ពិតរបស់វា ខូចមិនដំណើរការ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ AndroidAuthority, vreview


Tags: Google Pixel Pixel XL Smartphone Hightech