CamNews

តារា 

តារាស្រី Fan Bingbing ល្បីខ្លាំងរហូតមានមុខមាត់ចូលកាត់ខ្សែបូ ជាលើកដំបូងនៅក្នុងលើនាវាចរណ៍លំដាប់ពិភពលោក

ព័ត៌មានកំសាន្ត ៖ តារាសម្តែងរបស់ប្រទេសចិន គឺតារាស្រី Fan Bingbing បានក្លាយជា Chinese Godmother ជាលើកដំបូងនៃ Royal Caribbean ។ នាងចូលរួមនៅក្នុងកម្មវិធីកាត់ខ្សែបូ និងដាក់ឈ្មោះឲ្យ Ovation of the Seas (នាវាចរណ៍) ដែលមានប្រវែង ៣៤៧ ម៉ែត្រ កាលពីថ្ងៃសុក្រ ទី ២៤ នៃកំពង់ផៃមួយដែលស្ថិតនៅក្នុងទីក្រុង Tianjin ។ 

នាវាចរណ៍របស់ Royal Caribbean គឺជារបស់ប្រទេសចិន ហើយនាវាចរណ៍នេះ នឹងក្លាយជាទីផ្សារលូតលាស់លឿនបំផុតរបស់ឧស្សាហកម្ម កម្សាន្ត នៅក្នុងពិភពលោក ។ 




បើយោងតាមរបាយការណ៍ពី Asiaone បានឲ្យដឹងថា មានមនុស្សដល់ទៅ ១ លាននាក់ឯណោះ ដែលបានមកកម្សាន្តនៅលើនាវាចរណ៍នេះ នៅក្នុងឆ្នាំ ២០១៥ កើនឡើងច្រើនជាងឆ្នាំ ២០១៤ ព្រោះនៅក្នុងឆ្នាំ ២០១៤ មានមនុស្សទៅកម្សាន្ត បានត្រឹមតែ ៧០០.០០០ តែប៉ុណ្ណោះ ។ 

បន្ទាប់ពីការដាក់ឈ្មោះឲ្យមោះរបស់នាងនាវាចរណ៍នេះ ក៍ត្រូវបានចប់សព្វគ្រប់ ហើយអ្នកគ្រប់គ្នានឹងសង្ឃឹមយ៉ាងម៉ត់មាំថា ឈ្មោះនេះនឹងនាំមកនូវសំណាងល្អសម្រាប់នាវាចរណ៍លំដាប់ពិភពលោកនេះ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ asiaone


Tags: Fan Bingbing