CamNews

ព័ត៌មានជាតិ 

លុយដុល្លារសែន ៧៩០០ដុល្លារ ដូរយកលុយខ្មែរ ២០លានរៀលបានសម្រេច ដឹងហើយបានហួសចិត្ត

(បន្ទាយមានជ័យ)៖ ស្ត្រីអ្នករកស៊ីប្តូរលុយ វេលុយ «វីង» ចាញ់បោកជនសង្ស័យ៦នាក់ យកលុយសែនក្រដាស់១០០ដុល្លារច្រើនសន្លឹក មកដូរយកលុយ២០លានរៀល រួចគេចខ្លួនបាត់ស្រមោល។

លោក ជា ពិសី មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅ បានឲ្យដឹងថា ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅផ្ទះប្តូលុយវេលុយ «វីន» ស្ថិតភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកមេបញ្ជាការ បញ្ជាក់ថា ​ស្ត្រីរងគ្រោះដែលចាញ់បោក ឈ្មោះ ស្រេង មួយទៀង អាយុ៤០ឆ្នាំ បានរត់មកប្តឹង នៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកអូរជ្រៅ ដែលប្តឹងជួយអន្តរាគមន៍ ដោយមានជនសង្ស័យ១ក្រុម មានគ្នា៦នាក់ មានក្មេងម្នាក់ បានជិះរថយន្ត VIGO ពណ៌ខ្មៅ គ្មានស្លាក់លេខ ដោយជនសង្ស័យបានចុះមកប្តូរលុយនៅក្បែរចំការដំឡូងមី ចំងាយពីផ្ទះប្រមាណ៧០០ម៉ែត្រ ដែលយកលុយក្រដាស់១០០ដុល្លារ ចំនួន៧៩សន្លឹកស្មើរ និង៧,៩០០ដុល្លារ ដែលត្រូវប្តូរយកប្រាក់រៀលស្មើរនិង២០លានរៀល ក្រោយពេលប្តូរយកលុយ បានហើយបានជិះរថយន្តគេចបាត់។

ពេលនោះទើបជនរងគ្រោះដឹងថា លុយដែលត្រូវជនសង្ស័យយកមកប្តូរយកលុយខ្មែរនេះ ជាក្រដាស់លុយឆេងម៉េង ទើបរត់ទៅប្តឹងកម្លាំងកងរាជអាវុធហត្ថស្រុក ជួយធ្វើអន្តរាគមន៍ តែជនសង្ស័យបើករថយន្តគេចខ្លួនបាត់ទៅហើយ ចំណែកស្ត្រី​រងគ្រោះបានត្រឹមអង្គុយស្តាយលាយឡំ ដោយទឹកភ្នែកតែប៉ុណ្ណោះ។

ចំពោះករណីនេះ លោកមេបញ្ជាការ ឲ្យដឹងថា កម្លាំងជំនាញរបស់លោកកំពុងធ្វើការស្រាវជ្រាវ ដើម្បីវែកមុខក្រុមជនសង្ស័យ មកផ្ដន្ទាទោសឲ្យខានតែបាន៕




ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​


Tags: Local news Social news